កីឡាករបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី Faisal Halim បានរងការវាយប្រហារដោយទឹកអាស៊ីតកាលពីព្រឹកមិញ។
រូបថតរបស់ខ្សែបម្រើស្លាបក្រោយការវាយប្រហារដោយទឹកអាស៊ីតបានលេចឡើងក្នុងបណ្ដាញសង្គម ហើយមានគេចែកចាយជាច្រើនផងដែរ។ គេមិនទាន់ដឹងពីទំហំនៃរបួសរបស់គាត់នៅឡើយទេ គ្រាន់តែថា គាត់ត្រូវបានជនមិនស្គាល់មុខវាយប្រហារ។
ការវាយប្រហារលើ Faisal កើតឡើង បន្ទាប់ពីមានការវាយប្រហារលើកីឡាករបាល់ទាត់ជម្រើសជាតិម្នាក់ទៀត ឈ្មោះ Akhyar Rashid កាលពីដើមសប្តាហ៍នេះ។ Akhyar ដែលលេងឱ្យ Terengganu ត្រូវបានវាយប្រហារបន្ទាប់ពីចេញពីក្នុងឡានរបស់គាត់។
គាត់បានរងរបួសត្រង់ក្បាល និងដងខ្លួន ហើយត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Sultanah Nur Zahirah ក្នុងទីក្រុង Terengganu ។ ជនដៃដល់ក៏បានឆក់កាបូបលុយ និងទូរស័ព្ទដៃរបស់គាត់ផងដែរ ។