«ខ្ញុំទទួលបានបទពិសោធ៍ថ្មីរៀងច្រើនដែលតាំងពីពេលមកហាត់នៅទីនេះ» នេះជាការលើកឡើងរបស់ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ ណារ៉ុង កក្កដាបន្ទាប់ចាកចេញពីក្លិបកងយោធិពលខេមរភូមិន្ទ។
ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះបានចំណាយពេល ៦ឆ្នាំនៅក្លិបទ័ពមុនពេលផ្ទេរ ទៅកាន់កីឡដ្ឋានខេត្តស្វាយរៀងសម្រាប់រដូវកាល២០២៣/២០២៤នេះ។ ឆ្លើយឆ្លងជាមួយ B8 Sport.net កក្កដាថ្លែងបែបនេះ៖« សម្រាប់ការហ្វឹកហាត់ គឺប្អូនមិនទាន់សម្របខ្លួនបានពេញលេងនៅឡើយទេបង ព្រោះលំហាត់និមួយៗគឺប្អូនទើបតែជួបថ្មី។ សម្រាប់ទំនាក់ទំនងក្នុងក្រុមគឺល្អ និងបរិយាកាសជុំវិញក៏ល្អដែរ»។
សម្រាប់ការត្រៀមខ្លួនក្នុងពានរង្វាន់ Cambodian League Cup វិញ កីឡាករវ័យ២៣ឆ្នាំរូបនេះថ្លែងថា៖«សម្រាប់ក្លិបគឺគាត់ត្រៀមខ្លួនបានល្អហើយ។ សម្រាប់ខ្ញុំរំពឹងថាក្លឹបនឹងអាចធ្វើបានល្អនៅក្នុងពានរង្វាន់ Cambodian League Cup នេះ។ ដោយឡែកសម្រាប់ជម្រើសជាតិ ខ្ញុំរំពឹងថានិងអាចចូលរួមជាមួយក្រុមសារជាថ្មីនៅថ្ងែណាមួយ ខ្ញុំនឹងព្យាយាម»។