ក្លឹបដែលគ្រប់គ្រងដោយតារាល្បីឥណ្ឌូនេស៊ី Raffi Ahmad, Rans Cilegon FC ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងជាមួយតារាបាល់ទាត់ Mesut Ozil របស់ក្លិប Fenerbahce ដើម្បីមកប្រកួតប្រជែងក្នុងលីគកំពូលឥណ្ឌូនេស៊ីនៅរដូវកាលក្រោយ។
ក្លិប Rans Cilegon ទើបតែឡើងទៅលីគកំពូលឥណ្ឌូនេស៊ីរដូវកាល២០២២/២០២៣ បន្ទាប់ពីបានជើងឯករងក្នុងលីគទី២ឥណ្ឌូនេស៊ីកាលពីរដូវកាលមុន។ ក្រុមនេះគ្រោងនឹងនាំយកកីឡាករល្បីៗមកប្រកួតជាមួយក្រុមខ្លាំងៗក្នុង League 1 ទៀតផង។ ការផ្ទេរ Ozil ទៅកាន់ក្លឹបឥណ្ឌូនេស៊ី ក៏ទទួលបានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទួរគី បន្ទាប់ពីវាត្រូវបានប្រកាសដោយលោក Raffi Ahmad ខ្លួនឯងតាមរយៈ គណនី YouTube របស់គាត់។
BREAKING!
2014 World Cup champion, Mesut Özil, is reportedly has a verbal agreement with RANS Cilegon FC for Liga 1 2022/23! pic.twitter.com/P4PgIxJgv5
— footballIndonesia (@footballinanews) January 10, 2022
សេចក្តីថ្លែងការណ៍របស់សារព័ត៌មាន Fotospor ត្រូវបានដកស្រង់សម្តីរបស់គាត់ថា៖ “ប្រសិនបើការផ្ទេរ Mesut Ozil ទៅកាន់ Rans Cilegon កើតឡើងនោះ ការប្រកួតដ៏ស្រស់ស្អាតរបស់កីឡាករអាឡឺម៉ង់ នឹងលេចជាមួយពណ៌ទង់ជាតិឥណ្ឌូនេស៊ី League 1 នៅរដូវកាលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ Raffi Ahmad ត្រូវការផ្តល់ប្រាក់យ៉ាងច្រើន ដើម្បីនាំយកកីឡាករមកកាន់ប្រទេសនៅអាស៊ីអាគ្េយ៍មួយនេះ”។
យោងតាម Transfermarkt តម្លៃខ្លួនរបស់អតីតកីឡាករ Real Madrid និង Arsenal គឺ 3.70 លានអឺរ៉ូ ឬប្រហែល 189 លានរូពី ។ វានឹងក្លាយជាការផ្ទេរថ្លៃបំផុតក្នុងលីគឥណ្ឌូនេស៊ីប្រសិនបើវាកើតឡើង។
ទោះបីជាវាមិនត្រូវបានបញ្ជាក់ច្បាស់ៗក៏ដោយ លោក Raffi Ahmad បានទៅទីក្រុងអ៊ីស្តង់ប៊ុល ស្របពេលដែលក្លិប Rans Cilegon ត្រូវបានអញ្ជើញនៅទីនោះធ្វើការបោះជំរុំហ្វឹកហាត់។ Raffi Ahmad បាននិយាយនៅ YouTube Rans Entertainment របស់គាត់ថា៖
“Mesut Ozil ចាប់អារម្មណ៍នឹងលេងនៅ League 1 នៅរដូវកាលក្រោយ។ ខ្ញុំបានទាក់ទងជាមួយគាត់ ហើយខ្ញុំអាចនិយាយបានថាយើងបានឈានដល់កិច្ចព្រមព្រៀងមួយ”។
“League 1 នៅឆ្នាំក្រោយ Mesut Ozil យើងបានទូរស័ព្ទ ហើយខ្ញុំក៏បាន WhatsApp ជាមួយគាត់។ គោលដៅរបស់យើងគឺដើម្បីកសាងក្រុមខ្លាំងមួយនៅអាស៊ី» ៕