ភាពច្របូកច្របល់កំពុងកើតមានឡើងនៅពីក្រោយឆាកនៃកីឡដ្ឋាន Old Trafford ខណៈដែល Manchester United បន្តតស៊ូដើម្បីភាពស្ថិតស្ថេរក្នុងតំបន់ Top 4។
យោងតាមសារព័ត៌មាន Manchester Evening News កីឡាករបួននាក់ “មិនសប្បាយចិត្ត” ជាមួយ Ralf Rangnick ដោយសារតែស្ថានភាពជ្រើសរើសរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់។
Marcus Rashford រួមជាមួយនឹង Dean Henderson, Diogo Dalot និង Eric Bailly ត្រូវបានគេនិយាយថាមិនពេញចិត្តនឹងតួនាទីរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នរូបនេះ។ពួួកគេមានអារម្មណ៍ថា ទម្រង់លេងរបស់លោកមិនដំណើរការ ទោះបីជាគាត់ព្យាយាមផ្លាស់ប្ដូរ ហើយការផ្លាស់ប្ដូរនេះបានប៉ះពាល់ដល់តួនាទីលេងរបស់កីឡាករមួយចំនួនក្នុងក្រុម។
Rashford និង Henderson ខ្លាចបាត់បង់កៅអីក្នុងក្រុមជម្រើសជាតិអង់គ្លេសនៅមុនការប្រកួត World Cup ឆ្នាំ 2022 ខណៈដែល Dalot និង Bailly ជឿថាពួកគេសមនឹងទទួលបានឱកាសត្រឹមត្រូវមួយ។
ប្រភព៖ Manchester Evening News