ads
ads
Man Utd នឹង​មិន​កាន់​កន្រ្តកចូលផ្សាររក​ទិញកីឡាករថ្មីក្នុងខែមករាទេ ហើយនេះជាមូលហេតុ
១២-វិច្ឆិកា-២០២២

យោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា Manchester United ទំនងជាមិនចុះហត្ថលេខាលើកីឡាករថ្មីណាមួយនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានោះទេ។

ត្រកូល Glazers ចង់រង់ចាំរដូវរងា ហើយ ‘ចាប់ផ្តើមដំណាក់កាលបន្ទាប់នៃការកសាងឡើងវិញរបស់ពួកគេក្នុងរដូវក្តៅ’ មុនពេលយុទ្ធនាការ 2023/24 ។ នេះអាចជាបញ្ហាដ៏ធំមួយសម្រាប់ Erik ten Hag ស្រពេលអ្នកចាត់​ការសញ្ជាតិហូឡង់រូបនេះបានណែនាំក្លិបអំពីតម្រូវការសម្រាប់កីឡាករថ្មីជាច្រើននៅដើមខែនេះ​។

បិសាចក្រហមបានចំណាយប្រាក់ជាង 211 លានផោននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយ Glazers ហាក់ដូចជាចង់រក្សាថវិកាសម្រាប់ពេលបច្ចុប្បន្ននេះ។

ប្រភព៖ Manchester Evening News

ads
ads