យោងតាមសារព័ត៌មានបារាំង RMC Sport បានឱ្យដឹងថា Kylian Mbappe បានផ្ដល់យោបល់ឱ្យ PSG ចុះហត្ថលេខាលើកីឡាករ Marcus Rashford កាលពីរដូវក្តៅមុន។ប្រភពដដែលអះអាងថាកីឡាករបារាំងចង់ឱ្យក្លឹបរបស់គាត់ចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលគាត់អាចលេងជាមួយបាន។
ក្នុងចំណោមឈ្កីឡាករដែលគាត់បានស្នើទៅកាន់ទីប្រឹក្សាបាល់ទាត់របស់ PSG លោក Luis Campos គឺ Rashford របស់ Man Utd ទោះបីជាទម្រង់លេងរបស់កីឡាករអង់គ្លេសមិនសូវល្អកាលពីប៉ុន្មានខែ មុនទីផ្សារដោះដូរកីឡាកររដូវក្តៅនេះក៏ដោយ។
ទោះជាយ៉ាងណាក្ដី!ពួកគេមិនបានចុះកុងត្រាយក MRF10 នោះទេហើយទីបំផុតកីឡាករតែមួយគត់ដែលបានចុះហត្ថលេខាកាលពីរដូវក្តៅមុនគឺ Hugo Ekitike វ័យ 20 ឆ្នាំមកពី Reims ដែលបានបង្ហាញខ្លួន 5 ដងសម្រាប់ក្លឹបថ្មីរបស់គាត់ ហើយមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ។
Rashford ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 2 ដងក្នុងការប្រកួតពីរខែកញ្ញាសម្រាប់ Man United ដោយឈ្នះពានរង្វាន់ Premier League of the Month ។ ដោយឡែកៗ គិតមកដល់ពេលនេះ ក្លិបអ្នកមានបារាំងរូបនេះនៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះដដែល។
ប្រភព៖ RMC Sport