ads
ads
Marcus Rashford ត្រូវ’ពិន័យ’ ពីបទបើកបរលឿនហួសកំណត់ក្នុងទីក្រុង Manchester
១០-កុម្ភៈ-២០២៣

យោងតាមសារព័ត៌មាន Daily Mirror កីឡាករ Marcus Rashford ត្រូវបានពិន័យសម្រាប់ការបើកបរលើសល្បឿនកំណត់នៅទីក្រុង Manchester ខណៈពេលកំពុងបើកបរកាលពីឆ្នាំមុន។

គាត់​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ £574 និង​បាដក​ប្រាំមួយ​ពិន្ទុ​លើ​ប័ណ្ណ​បើកបរ​របស់​គាត់។ ខ្សែប្រយុទ្ធ Manchester United វ័យ 25 ឆ្នាំបានបើកលើសដែនកំណត់ 20 ម៉ាយក្នុងមួយម៉ោង ខណៈពេលដែលបើកបរឆ្លងកាត់កណ្តាលទីក្រុងក្នុងខែឧសភា ឆ្នាំ 2022។ បន្ទាប់មក Rashy បានសារភាពចំពោះបទល្មើសនៅក្នុងតុលាការ Manchester Magistrates ។

ទោះបីជាមានបញ្ហាក្រៅទីលានក៏ដោយ ក៏ Rashford មានទម្រង់លេងល្អក្នុងរដូវកាលនេះ ដោយរកបាន 19 គ្រាប់ក្នុងការប្រកួតទាំងអស់រហូតមកដល់ពេលនេះ។

ប្រភព៖ Daily Mirror

ads
ads