Sadio Mane ពិតជាត្រូវបានគេស្គាល់អំពីចិត្តសប្បុរសរបស់គាត់។ ពីមុនគាត់បានសាងសង់វិហារអ៊ីស្លាម សាលារៀន និងមន្ទីរពេទ្យនៅប្រទេសសេណេហ្គាល់ សម្រាប់ប្រើប្រាស់សហគមន៍នៅក្នុងភូមិរបស់គាត់។ Sadio Mane ជាកីឡាករដ៏ល្អម្នាក់។ ហើយបានក្លាយជាជីពចរដ៏សំខាន់សម្រាប់សេណេហ្គាល់ និងក្រុម Liverpool ។
រឿងគួរឱ្យចាប់អារម្មណ៍មួយទៀតត្រូវបានចែករំលែកដោយគ្រួសារមួយនៅក្នុងប្រទេសកាមេរូន។ Sadio Mane បានចេញថ្លៃព្យាបាលកុមាររងគ្រោះដោយម៉ូតូបុក។នៅពេលនោះ Sadio Mane កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីប៉ះទង្គិចក្បាល អំឡុងពេលប្រកួតជាមួយ Cape Verde ។ Mane និងអ្នកចាំទីរបស់គូប្រកួតបានប៉ះទង្គិចគ្នា ហើយអ្នកទាំងពីរត្រូវបានស្នើសុំឱ្យទៅមន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗបន្ទាប់ពីការប្រកួត។
ប៉ុន្តែខណៈពេលដែលនៅក្នុងមន្ទីរពេទ្យ Mane បានរកឃើញថាគ្រួសារមួយមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីចំណាយលើការវះកាត់កូនប្រុសរបស់ពួកគេដែលជួបគ្រោះថ្នាក់ចរាចរណ៍ហើយបានរងរបួសបាក់ឆ្អឹង។
សាក្សីម្នាក់នៃបញ្ហានេះក្រោយមកបានប្រាប់ទូរទស្សន៍ Cameroon – Equinoxetv អំពីកាយវិការដ៏ល្អ Mane ។
“ខ្ញុំគិតថាខ្ញុំគួរតែប្រាប់អ្នកទាំងអស់គ្នា អំពីភាពសប្បុរសរបស់ Sadio Mane ពេលនៅ Bafoussam ។ ខ្ញុំជាតំណាងឱ្យគ្រួសារដែលគាត់បានជួយ” ។
«កូនប្រុសរបស់គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗព្រោះត្រូវម៉ូតូបុកបាក់ឆ្អឹងដងខ្លួនទាំងមូលរងរបួសធ្ងន់ ហើយឪពុកម្តាយក្មេងប្រុសប្រាប់ថាពួកគេមិនមានលទ្ធភាពព្យាបាលទេ»។
Liverpool forward Sadio Mane paid FCFA 400,000 for a young boy in hospital
The 29-year-old met his family by chance while being treated for a concussion
Mane was also named AFCON player of the tournament for his superb displays pic.twitter.com/lMp2r3fBni
— ?????? (@ZukzFranco) February 8, 2022
“ហើយបន្ទាប់មក Sadio Mane ដែលស្ថិតនៅក្នុងមន្ទីរពេទ្យដូចគ្នា ដោយសារតែគាត់ត្រូវបានគេព្យាបាលនៅទីនោះ បន្ទាប់ពីការប៉ះទង្គិចដែលគាត់បានឈឺចាប់នៅពេលទល់នឹងជម្រើសជាតិ Cape Verde បានឃើញគ្រួសារនេះកំពុងសោកសៅ ហើយគាត់បានសួរពួកគេថា តើមានអ្វីកើតឡើង”។
“យើងក៏បានពន្យល់ដល់ Mane អំពីស្ថានភាពនេះ ហើយ Mane បានផ្តល់ឱ្យពួកគេនូវ 400,000 FCFA (ប្រហែល ២៦០ដុល្លារ) ដើម្បីជួយគ្រួសារគាត់”។
Sadio Mane បានជួយប្រទេសរបស់គាត់ឱ្យក្លាយជាម្ចាស់ជើងឯកអាហ្រ្វិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ពួកគេ។ ទោះបីជាទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេចក្នុងម៉ោងផ្លូវការនៃការប្រកួតក៏ដោយ Mane ស្ថិតក្នុងចំណោមអ្នកស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដីជួយ សេណេហ្គាល់លើកពាន៕