យោងតាមរបាយការណ៍ចេញផ្សាយដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរុប UEFA ដែលត្រូវបានសារព័ត៌មានរ៉យទ័រដកស្រង់យកមកចុះកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ កុម្ភៈបានឱ្យដឹងថ ក្រុមបិសាចក្រហម Manchester United គឺជាក្រុមដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុប សម្រាប់រដូវកាល២០២២-២៣។
របាយការណ៍ European Club Finance and Investment Landscape បាននិយាយថាក្លិប United មានតម្លៃជាង១,៥ពាន់លានដុល្លារ លើសពីកំណត់ត្រាឆ្នាំ២០២០ ដែលកាន់កាប់ថដោយក្លិប Real Madrid ដែលមានតម្លៃ ១,៤លានដុល្លារ។
ការគណនានេះរួមទាំងថ្លៃឈ្នួលផ្ទេរកីឡាករជាច្រើនមានដូចជា Antony (១០៦លានដុល្លារ) កីឡាករ Harry Maguire (១០០លានដុល្លារ) ក្នុងឆ្នាំ២០១៩ និងជាង៩១លានចំណាយលើ Jadon Sancho ក្នុងឆ្នាំ២០២១។ តួលេខនេះក៏រួមបញ្ចូលប្រាក់៧៥លានដែលចំណាយលើ Casemiro របស់ Real Madrid ក្នុងឆ្នាំ២០២២។គូប្រជែង Manchester City របស់ Man Utd ឈរនៅលេខពីរសម ជាមួយនឹងតម្លៃ១,២ពាន់លានដុល្លារ។
របាយការណ៍ខាងលើបានបន្ថែមថាក្លិបចំនួន៤មានប្រាក់ចំណូលខ្ពស់គឺ Real Madrid មាន៩០៣លានដុល្លារ, Manchester City មាន៨៩៨ លានដុល្លារ,Barcelonaមាន៨៧៥ លានដុល្លារ និង Paris St Germain មាន៨៦៧លានដុល្លារ។
ក្របខណ្ឌ Premier League មាន៩ក្រុមដែលស្ថិតក្នុងចំណោមក្រុមទាំង២០ដែលរកចំណូលបានច្រើនជាងគេជាមួយនឹងប្រាក់ចំណូលជាមធ្យម៣៤៧លានដុល្លារ។
ចំណែកឯក្របខណ្ឌ La Liga របស់អេស្ប៉ាញជាប់ចំណាត់ថ្នាក់លេខ ២ជាមួយនឹងប្រាក់ចំណូលចំនួន ៣,៥ ពាន់លានដុល្លារ។ Bundesliga របស់អាល្លឺម៉ង់ ៣,៤ពាន់លានដុល្លារ អ៊ីតាលី Serie A របស់អ៊ីតាលី ២,៦ពាន់លានដុល្លារ និង Ligue 1 របស់បារាំង ២,១ ឈរនៅកំពូលទាំងប្រាំ។
របាយការណ៍បានបន្ថែមថានៅក្នុងឆ្នាំ២០២២ប្រាក់ចំណូលរបស់ក្លឹបលំដាប់កំពូលទាំង ២០ របស់អង់គ្លេសគឺស្ទើរតែខ្ពស់ដូចប្រាក់ចំណូលសរុបរបស់ក្លិបទាំង៦៤២នៅក្នុងប្រទេសចំនួន៥០ដែលមានចំណាត់ថ្នាក់បាតតារាង៕