ads
ads
ដឹងមូលហេតុច្បាស់ហើយ! Man Utd អត់យកពានទៅតាមខ្លួន
១៣-កក្កដា-២០២២

អ្នកគ្រប់គ្រងការប្រកួតប្រជែង “សមរភូមិក្រហមនៅប្រទេសថៃរវាង Man Utd និង​ Liverpool” ពន្យល់ពីមូលហេតុដែល Manchester United មិនយកពានទៅជាមួយពួកគេបន្ទាប់ពីពួកគេយក​ឈ្នះ Liverpool កាលពីថ្ងៃអង្គារកន្លងទៅ។

ការប្រកួត THE MATCH BANGKOK CENTURY CUP 2022 ក្រុមបិសាចក្រហម Manchester United បានយកឈ្នះ Liverpool 4-0 ដោយ​អ្នក​ដែលរកគ្រាប់បាល់បាន​គឺ Jadon Sancho នៅនាទីទី 12, Fred នៅនាទីទី 30, Anthony Martial នៅនាទីទី 33  និង Facundo Peistri នៅនាទី 72 ។

មានរឿងមួយបានកើតឡើងបន្ទាប់ពីការប្រកួត បន្ទាប់ពីគេរាយការណ៍ថាក្រុម Man Utd មិនបាននាំយកពានរង្វាន់មួយនេះទៅជាមួយ ហើយត្រូវបានទុកនៅក្នុងបន្ទប់សារព័ត៌មាននៅប្រទេសថៃ។

ថ្មីៗនេះ លោក Winit Lerratanachai ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Fresh Air Festival Co., Ltd. ដែលជាអ្នករៀបចំការប្រកួតបានចេញមកបំភ្លឺនៅល្ងាចនេះថា៖ «ពានរង្វាន់នេះមានទម្ងន់លើសពី 20 គីឡូក្រាម អ្នករៀបចំនឹងត្រូវវេចខ្ចប់ និងនិងបំពេញបែបបទឯកសារនានា ដើម្បីនាំយកវាត្រឡប់ទៅប្រទេសអង់គ្លេសវិញឱ្យ Manchester United  ប៉ុន្តែយើងមិនទាន់បញ្ចប់ករណីនេះនៅឡើយទេ។ ហើយខ្ញុំជឿថាពាននេះត្រូវបានដាក់ក្នុងសារមន្ទី Man United ជាការពិតណាស់ វាដូចជាពិបាកភ្នែកមើល ប៉ុន្តែវាមានអត្ថន័យធំធេងសម្រាប់​បាល់ទាត់​ថៃ និង​ប្រទេសថៃទាំងមូល»។

​ទំព័រ​ហ្វេស​ប៊ុក «Fresh Air Festival» នាមរៀប​រាប់​អំពី​ពាន​រង្វាន់”បង្កើតការភ្ញាក់ផ្អើលរហូតដល់វិនាទីចុងក្រោយនៅក្នុងព្រឹត្តិការណ៍ THE MATCH: Bangkok Century Cup 2022 ជាមួយនឹងពានរង្វាន់ដែលមានរូបរាងមិនដូចពានរង្វាន់ក្នុងព្រឹត្តិការណ៍ផ្សេងទៀតពីមុនមក។ ដោយសារតែវាបានចម្លងកីឡដ្ឋាន Rajamangala ជាមូលដ្ឋានសម្រាប់ពានរង្វាន់ វាជាស្នាដៃរចនារបស់ “Suchao modding&design” ដែលជាអ្នករចនា និងតុបតែងលើប្រអប់កុំព្យូទ័រដែលមានលំនាំជាច្រើននៅក្នុងប្រទេសថៃ ហើយត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងរង្វង់អ្នកប្រើប្រាស់កុំព្យូទ័រ។

“ការបំផុសគំនិតនេះកើតចេញពីថ្ងៃដែល Khun Winit Lertratanachai ធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ហើយបានចូលកីឡដ្ឋាននៅទីក្រុងឡុងដ៍ ដោយឃើញ​គំរូកីឡដ្ឋាន Anfield គាត់បានផុសគំនិតនៃពានរង្វាន់ក្នុង THE MATCH: Bangkok Century Cup 2022 ដោយពានរង្វាន់នេះជារបស់កីឡាកររបស់ “បិសាចក្រហម” Manchester United អ្នករៀបចំ ហើយធ្វើតាមនេះដែរ។

ads
ads