Manchester United ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់អង់គ្លេស បន្ទាប់ពីកីឡាកររបស់ពួកគេបានឡោមព័ទ្ធអាជ្ញាកណ្តាល Craig Pawson អំឡុងពេលការប្រកួតកាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Newcastle ។
កីឡាកររបស់ Man Utd បានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារ បន្ទាប់ពី Pawson មិនអនុញ្ញាតិឱ្យគ្រាប់បាល់របស់ Cristiano Ronaldo ចូលទី អំឡុងពេលប្រកួតស្មើ 0-0 នៅ Old Trafford ។ លោកអាជ្ញាកណ្តាលថែមទាំងបានរួមបញ្ចូលករណីនេះនៅក្នុងរបាយការណ៍របស់គាត់ផងដែរ។
បើយោងតាមការចោទប្រកាន់របស់ FA ក្រុមបិសាចក្រហមជាប់ចោទពីបទ៖«បរាជ័យក្នុងការធានាឱ្យកីឡាកររបស់ខ្លួនបានអនុវត្តអកប្បកិរិយាប្រកបដោយរបៀបរៀបរយ” ។
កីឡាកររបស់ក្រុម Manchester United បានឡោមព័ទ្ធលោក Pawson នៅពេលដែលគាត់ផ្ដល់បាល់ឱ្យក្លឹប Newcastle ទាត់បាល់ហ្វ្រីឃីក ហើយ Ronaldo ស្ទុះទៅ ទាត់បាល់ពីអ្នកចាំទី Nick Pope ហើយបានទាត់ចូលសំណាញ់ទីទទេ ដោយជឿថាខ្សែការពារ Fabian Schar បានប៉ះរមៀលបាល់ទៅមិត្តរួមក្រុមរបស់គាត់រួចហើយ។
ទោះជាយ៉ាងណាក៏ដោយ Pawson មិនអនុញ្ញាតិឱ្យស៊ុតបញ្ចូលទីនោះទេ ហើយបានលើកកាតលឿងងពិន័យ Ronaldo ខណៈដែលគាត់បានដឹកនាំមិត្តរួមក្រុមប្រតិកម្មខឹងសម្បាចំពោះការសម្រេចចិត្តនេះ។