ads
Man United នឹងប្រកួតជាមួយក្រុម Asean All-Stars
០២-មិនា-២០២៥

ក្រុមបិសាចក្រហម Manchester United នឹងត្រលប់មកម៉ាឡេស៊ីវិញជាលើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ ដើម្បីជួបក្រុម Asean All-Star ក្នុងការប្រកួតមិត្តភាពនៅពហុកីឡដ្ឋានជាតិក្នុងទីក្រុង Bukit Jalil នៅថ្ងៃទី 28 ខែឧសភា។

ប្រភពមួយបានបង្ហាញថា អតីតម្ចាស់ជើងឯក Premier League នឹងធ្វើដំណើការប្រកួតមិត្តភាពពីរនៅអាស៊ី រួមទាំងទីក្រុងហុងកុង ជាផ្នែកនៃដំណើរកម្សាន្តក្រោយរដូវកាលរបស់ពួកគេ។

ប្រភពដ៏គួរឱ្យទុកចិត្តមួយបាននិយាយថា៖ “ការប្រកួតនេះគឺជាផ្នែកមួយនៃការធ្វើដំណើរក្រៅប្រទេសរបស់ពួកគេទៅកាន់ប្រទេសម៉ាឡេស៊ី និងហុងកុង។ Man United នឹងហោះហើរទៅកាន់ទីក្រុងកូឡាំឡាំពួរជាលើកដំបូងបន្ទាប់ពីការប្រកួត Premier League ចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Aston Villa នៅថ្ងៃទី 25 ខែឧសភា” ។

“អតីតម្ចាស់ជើងឯក Champions League មានអ្នកគាំទ្រច្រើននៅអាស៊ីអាគ្នេយ៍ ហើយការលេងជាមួយក្រុម Asean All-Star នឹងទាក់ទាញអ្នកគាំទ្រមកពីទូទាំងតំបន់។ វានឹងក្លាយជាការយកចិត្តទុកដាក់ដ៏ល្អសម្រាប់អ្នកស្រលាញ់កីឡាបាល់ទាត់»។

បិសាចក្រហមដែលបច្ចុប្បន្នដែលដឹកនាំដោយលោក Ruben Amorim កំពុងយាប់យ៉ឺនរដូវកាលនេះនៅ Premier League ដោយកំពុងឈរនៅលេខរៀងទី 14 ក្នុងតារាង ដែលមានត្រឹមតែ 16 ពិន្ទុពីលើតំបន់កាត់ចោល។

របាយការណ៍មុននេះបានលើកឡើងថា United នឹងទៅលេងទីក្រុង Kuala Lumpur ក្នុងអំឡុងពេលដំណើរទេសចរណ៍មុនរដូវកាលរបស់ពួកគេ ប្រហែលជានៅក្នុងខែឧសភា ឬខែមិថុនា សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមអឺរ៉ុបមួយផ្សេងទៀត។

Man United បានលេងចុងក្រោយនៅប្រទេសម៉ាឡេស៊ីក្នុងអំឡុងពេលដំណើរទេសចរណ៍មុនរដូវកាលឆ្នាំ 2009 ដែលកាលនោះពួគគេជួបក្រុមជម្រើសជាតិម៉ាឡេស៊ីពីរដងនៅពហុកីឡដ្ឋានជាតិ Bukit Jalil ។ ពួកគេបានឈ្នះ 3-2 នៅថ្ងៃទី 18 ខែកក្កដា និង 2-0 នៅថ្ងៃទី 20 ខែកក្កដា។

ads