យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុម Manchester United កំពុងព្យាយាមបញ្ចេញរូបភាពនៃការផ្តល់ប្រាក់ឈ្នួលលើសលប់ដល់កីឡាករនៅក្លឹប។
បិសាចក្រហមត្រូវបានគេរាយការណ៍ថាបានកំណត់ច្បាប់ ‘[Cristiano] Ronaldo’ ថ្មីមួយដែលកំណត់ប្រាក់ឈ្នួលរបស់ក្រុមដល់អតិបរមាត្រឹម 200,000 ផោនក្នុងមួយសប្តាហ៍។ ច្បប់នេះត្រូវបានធ្វើដើម្បីធានាថាគ្មានកីឡាករណាម្នាក់រកចំណូលបានច្រើនជាងមិត្តរួមក្រុមរបស់គាត់ ដើម្បីជៀសវាងស្ថានភាព Ronaldo-esque (ច្រណែនមិត្តរួមក្រុមមានប្រាក់ឈ្នួលច្រើនជាង)ផ្សេងទៀត។
វិក្កយបត្រប្រាក់ឈ្នួលបច្ចុប្បន្នរបស់បិសាចក្រហមគឺខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ដែលឈរនៅតម្លៃដ៏អស្ចារ្យ 228 លានផោន។ ការទម្លាក់ប្រាក់ឈ្នួលប្រចាំសប្តាហ៍មកត្រឹមប្រហែល 200,000 ផោន មានន័យថាកាត់បន្ថយប្រាក់ឈ្នួលសម្រាប់កីឡាករមួយចំនួនដែលរកបានខ្ពស់ជាងនោះ។
ទីមួយគឺ David De Gea ដែលរកបាន £375,000 ក្នុងមួយសប្តាហ៍។ ហើយក៏មានកីឡាករផ្សេងទៀតដូចជា Jadon Sancho (£350,000), Raphael Varane (£340,000), Casemiro (£300,000), Anthony Martial (£250,000) និង Bruno Fernandes (£240,000) ដែលសុទ្ធតែមានប្រាក់ឈ្នួលខុសដែនកំណត់។ ការអនុវត្តច្បាប់នេះនឹងតម្រូវឱ្យមានការកាត់ប្រាក់ឈ្នួលទាំងអស់នេះហើយ។
ប្រភព៖ Daily Mail