ads
ads
កាន់តែខិតជិតហើយ! Man United នឹងជួបជាមួយភ្នាក់ងាររបស់ Cody Gakpo ‘នៅ២សប្តាហ៍ចុងក្រោយនេះ’
២៧-ធ្នូ-២០២២

Man United ហាក់ដូចជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ PSV Cody Gakpo ។

យោងតាមកាសែត The Athletic នាយកបាល់ទាត់របស់ United លោក John Murtough នឹងជួបជាមួយប្រធានភ្នាក់ងារតំណាងឱ្យខ្សែប្រយុទ្ធសញ្ជាតិ​ហូឡង់នៅឯ Carrington ក្នុងពីរសប្តាហ៍ចុងក្រោយនេះ។

លោក Kees Vos នាយកប្រតិបត្តិនៃទីភ្នាក់ងារ SEG គឺជាអ្នកដែល​ងតែងតែមានវត្តមានយ់ាងទៀងទាត់នៅ Old Trafford រួចទៅហើយ ប៉ុន្តែអរគុណចំពោះការពិតដែលថា លោក Kees Vos នេះ​ក៏ជាភ្នាក់ងាររបស់​លោក Erik ten Hag ដែរ។

ទោះយ៉ាងណាក៏ដោយ មានហេតុផលទាំងអស់ដែលស្នើឱ្យ United នឹងព្យាយាមធានាក្នុងការចុះហត្ថលេខា Gakpo ខណៈដែលកីឡាករបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួននៅរដូវក្តៅមុន។

កាលនោះ PSV បានទាមទារ €50 លានសម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធ។ វាមិនច្បាស់ទេថា តើការទាមទាររបស់ពួកគេបានផ្លាស់ប្តូរចាប់តាំងពីការបង្ហាញទម្រង់លេង​ដ៏គួរឱ្យចាប់អារម្មណ៍របស់ Gakpo នៅ World Cup ដែរឬទេ។

បច្ចុប្បន្ន PSV កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​ក្រុម Ajax ក្នុងការ​ឈ្នះ​ពាន​លីក​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ ហើយ Gakpo ជា​កីឡាករ​សំខាន់ក្នុងក្រុម។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើ United ធ្វើការដេញថ្លៃយ៉ាងសំខាន់ ពួកគេអាចនឹងបើកចំហរក្នុងការលក់។

ប្រភព៖ The Athletic

ads
ads