ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យក្នុងការប្រកួតមិត្តភាពពាក់កណ្តាលរដូវកាលរបស់ពួកគេជាលើកទីពីរក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃសៅរ៍យប់មិញ។
ក្រុមបិសាចក្រហមត្រូវបានក្រុម Real Betis យកឈ្នះ 1-0 ដោយកីឡាករ Nabil Fekir ស៊ុតបញ្ចូលទីនៅនាទីទី 49 ។ United បានចាញ់ Cadiz 4-2 ក្នុងការប្រកួតដំបូងរបស់ពួកគេ។
Erik ten Hag បានចាប់ផ្តើមជម្រើស១១នាក់ដ៏រឹងមាំដែលមានដូចជា David de Gea, Scott McTominay, Victor Lindelof, Anthony Elanga, Anthony Martial និង Garnacho ។ យ៉ាងណាក៏ដោយ ក្លិបបានដាក់កីឡាករយុវជនក្នុងតង់ទីពីរ។
បិសាចក្រហមនឹងត្រលប់មកប្រកួតទល់នឹងក្រុម Burnley នៅថ្ងៃទី 21 ខែធ្នូ ក្នុងពានរង្វាន់ Carabao Cup ។ ពួកគេត្រូវជួបជាមួយ Nottingham Forest ប្រាំមួយថ្ងៃក្រោយមកក្នុងក្របខ័ណ្ឌ Premier League ។
ប្រភព៖ Tribuna