ads
ads
Man United ចាត់ទុក Angel Gomes ជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់ឆ្នាំ 2025 លោក Amorim ក៏​ចង់​បាន​ដែរ
២១-វិច្ឆិកា-២០២៤

The Sun អះអាងថា Angel Gomes នៅតែជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់ Man United ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនដែលអាចចុះហត្ថលេខាក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2025 ។

នាយកផ្នែកកីឡារបស់បិសាចក្រហមលោក Dan Ashworth និងនាយកបច្ចេកទេសលោក Jason Wilcox អ្នកទាំងពីរនេះមានអារម្មណ៍ថា កីឡាករវ័យ 24 ឆ្នាំអាចធ្វើឱ្យប្រសើរឡើងនូវខ្សែបម្រើកណ្តាលរបស់ពួកគេ។

Ruben Amorim ក៏បានកោតសរសើរ Gomes ជាយូរអង្វែងមកហើយ ហើយគាត់ជាអ្នកនៅពីក្រោយ ឱ្យ​មាន​ការការផ្លាស់ប្តូរនេះ ដោយសារតែលោកវាជឿថាខ្សែបម្រើរូបនេះអាចសាកសមនឹងប្រព័ន្ធលេងរបស់គាត់។

Tottenham Hotspur ក៏ត្រូវបានគេរាយការណ៍ថាកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាលើគាត់ ប៉ុន្តែបិសាចក្រហមអាចទទួលបានអត្ថប្រយោជន៍ដោយសារការស្រលាញ់របស់គាត់ចំពោះក្លិប។

កិច្ចសន្យាបច្ចុប្បន្នរបស់ Gomes ជាមួយ Lille នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ឆ្នាំ 2025 ហើយគាត់អាចចូលរួមជាមួយការផ្ទេរដោយគ្មានតម្លៃខ្លួនបន្ទាប់ពីនោះ។

គាត់អាចមកក្នុងនាមជាអ្នកជំនួស Christian Eriksen ខណៈដែលខ្សែបម្រ់សញ្ជាតិដាណឺម៉ាក ហាក់ដូចជាគ្រោងនឹងចាកចេញនៅឆ្នាំក្រោយ។ Gomes រកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់ក្នុងការបង្ហាញខ្លួន 15 លើកសម្រាប់ Lille ក្នុងរដូវកាលនេះ។

ads
ads