ក្របខណ្ឌ Premier League បានចោទប្រកាន់ Manchester City ថាបានបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួន Financial Fair Play បន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេល៤ឆ្នាំចុងក្រោយ។
Manchester City ត្រូវបានបញ្ជូនទៅគណៈកម្មការឯករាជ្យមួយដោយ Premier League ជុំវិញការចោទប្រកាន់ថាបានបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួន។ ក្នុងឆ្នាំ 2020 City ជាប់បម្រាមរយៈពេលពីរឆ្នាំពីការប្រកួតក្លឹបអឺរ៉ុប តែត្រូវបានលុបចោលដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (Cas) បន្ទាប់ពី UEFA បានសំរេចថា City បានប្រព្រឹត្ត “រំលោភបំពានយ៉ាងធ្ងន់ធ្ងរ” នៃបទប្បញ្ញត្តិ Financial Fair Play (FFP) ចន្លោះឆ្នាំ 2012 និង 2016។
ក្លឹបត្រូវបានចោទប្រកាន់ថា បានបំពានច្បាប់លីគដែលតម្រូវឱ្យមានការផ្តល់ “ភាពស្មោះត្រង់បំផុត” នៃ “ព័ត៌មានហិរញ្ញវត្ថុដ៏ត្រឹមត្រូវដែលផ្តល់នូវទិដ្ឋភាពពិត និងយុត្តិធម៌នៃទីតាំងហិរញ្ញវត្ថុរបស់ក្លឹប” ។
ក្លឹបមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះនៅឡើយទេ។ គណៈកម្មការឯករាជ្យនឹងស្តាប់និងវិភាគលើករណីនេះជាលក្ខណៈឯកជន។ គ្មានកាលបរិច្ឆេទត្រូវបានប្រកាសទេ។
រង់ចាំព័ត៏មានបន្ថែម…………..
ប្រភព៖ BBC