ads
ads
Man City បដិសេធការអះអាងរបស់ Ronaldo ថាពួក​គេ​ចង់​ចុះហត្ថលេខាគាត់​កាលពីឆ្នាំ២០២១
១៧-វិច្ឆិកា-២០២២

យោងតាមលោក Mike Keegan នៃកាសែត Daily Mail ដែលជាប្រភពលំដាប់ទី 2 បានឱ្យដឹងថា Manchester City មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដឹងពីការអះអាងដែលធ្វើឡើងដោយ Cristiano Ronaldo នៅក្នុងបទសម្ភាសន៍របស់គាត់ Piers Morgan ។

Why Manchester City rejected Cristiano Ronaldo transfer before stunning Manchester United move | Sporting News Australia

កីឡាករវ័យ 37 ឆ្នាំរូបនេះបានអះអាងថា Man City ខិតជិត​ក្នុងការចុះហត្ថលេខាលើរូបគេនៅរដូវក្តៅឆ្នាំ 2021។ ក្រោយមក Ronaldo បានបន្ថែមថា លោក Sir Alex Ferguson បានធ្វើអន្តរាគម និងធានាដោយផ្ទាល់ទើបគាត់បានចុះហត្ថលេខាជាមួយ Manchester United ជំនួសវិញ។

តាមមើលទៅ នោះមិនមែនជាអ្វីដែលបានកើតឡើងនោះទេ។ យោងតាមប្រភពខាងលើ វាគឺជាការសម្រេចចិត្តរបស់ក្លឹប ជាពិសេសលោក Pep Guardiola ដែលគ្មានគម្រោងចុះកុងត្រាយក​កីឡាករឆ្នើមរូប​នេះ ដែលអាចក្លាយជា “ការរំខាននៅក្នុងបន្ទប់សំលៀកបំពាក់” ។

Man City drop massive Cristiano Ronaldo transfer hint before deleting Twitter response - Manchester Evening News

Chelsea ក៏​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ប៉ុន្តែ Thomas Tuchel បាន​ចែករំលែក​ជំហរ​ស្រដៀង​គ្នា​នេះ ហើយ​បាន​​ប្រឆាំង​ដាច់​ខាង​លើ​ការ​កិច្ចព្រមព្រៀងនេះ។

Ronaldo បានបរាជ័យក្នុងការចាកចេញពី Man Utd នៅរដូវក្តៅនេះ ដោយសារតែគ្មានក្លឹបណាមួយចង់បានគាត់ បន្ទាប់ពីរឿងដ្រាម៉ាទាំងអស់នេះកើត​ឡើង  ហើយបទសម្ភាសន៍ចុងក្រោយរបស់គាត់ទំនងជាមិនផ្លាស់ប្តូរនោះទេ។

ប្រភព៖ Mike Keegan @ Twitter

ads
ads