គ្រូបង្វឹកក្រុមជម្រើសជាតិ U-23 ម៉ាឡេស៊ី លោក Brad Maloney បានប្រកាសបញ្ជីឈ្មោះបេក្ខភាពកីឡាករចុងក្រោយចំនួន ២៣នាក់ដែលត្រូវបានជ្រើសរើសសម្រាប់យុទ្ធនាការ AFC U23Asian Cup 2022 នៅទីក្រុង Tashkent ប្រទេស Uzbekistan ចាប់ពីថ្ងៃទី០១ ខែមិថុនាដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។
គ្រូបង្វឹកជនជាតិអូស្ត្រាលី Maloney មិនមានការផ្លាស់ប្តូរនោះទេ ដោយគាត់នៅតែមានជំនឿជឿជាក់លើសមាសភាពកីឡាករដែលពាក់អាវជម្រើសជាតិតំណាងម៉ាឡេស៊ីលើវិញ្ញាសាបាល់ទាត់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមពីមុន។
Siaran Media: Senarai Akhir 23 Pemain Skuad B-23 Kebangsaan Ke Piala Asia B-23 2022 Di Uzbekistan
Berikut senarai akhir pemain dipilih oleh ketua jurulatih skuad B-23 kebangsaan, Brad Maloney.
Baca penuh siaran media ini di https://t.co/Q7SnEc3eGR#FAM #HarimauMalaya #AFCU23 pic.twitter.com/CqP1bPkHt6
— FA Malaysia (@FAM_Malaysia) May 28, 2022
ទោះបីជាយ៉ាងណាក៏ដោយ ពីបញ្ជីចុងក្រោយនៃកីឡាករ ២០នាក់សម្រាប់ស៊ីហ្គេមឆ្នាំ២០២១នេះ លោក Maloney បាននាំយកកីឡាករចំនួន ៣នាក់បន្ថែមគឺ Muhammad Rahadiazli Rahalim, Muhamad Umar Hakeem Suhar Rezwan និង Muhammad Shafi Azswad Sapari ដែលពីមុនក៏ពួកគេមានឈ្មោះក្នុងបញ្ជីត្រៀមសម្រាប់ស៊ីហ្គេមឆ្នាំ២០២១ដែរនោះ ដើម្បីបំពេញបញ្ជីចុងក្រោយនៃកីឡាករ ២៣នាក់ទៅកាន់ព្រឹត្តិការណ៍កីឡាបាល់យុវជនប្រចាំទ្វីបអាស៊ីមួយនេះ។
សម្រាប់ការប្រកួតជុំចុងក្រោយ AFC U23Asian Cup Uzbekistan 2022 ម៉ាឡេស៊ី នឹងចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងក្នុងពូល C ជាមួយប្រកួតដំបូងតតាំងនឹងក្រុមការពារជើងឯកកូរ៉េខាងត្បូង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បន្តជួបក្រុមរួមតំបន់ថៃ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា និងជំនួបចុងក្រោយក្នុងពូលជាមួយវៀតណាម ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២១នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ៕