ខ្សែប្រយុទ្ធ Luka Jovic របស់ Real Madrid បានលើកឡើងថា រូបគេមានមហិច្ឆតាចង់ឈានដល់កម្រិតរបស់មិត្តរួមក្រុម Karim Benzema នៅថ្ងៃណាមួយ។
Jovic បានចូលរួមជាមួយ Real Madrid នៅក្នុងឆ្នាំ២០១៩ ប៉ុន្តែ ដោយសារមិនសូវបានបង្ហាញខ្លួននៅលើទីលាន រូបគេក៏ត្រូវបានក្លិបដាក់ឲ្យខ្ចីជើងទៅកាន់ Eintracht Frankfurt វិញនៅក្នុងរដូវកាលមុន ហើយ រដូវកាលនេះគេក៏បានត្រឡប់មកកាន់កីឡដ្ឋាន Santiago Bernabeu វិញ។
Jovic បាននិយាយថា៖
«Benzema បានចូលរួមជាមួយ Real Madrid នៅអាយុ 21 ឆ្នាំ។ ខ្ញុំក៏ធ្វើបានដែរ។ គាត់ជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ខ្ញុំសប្បាយចិត្តដែលខ្ញុំបានហ្វឹកហាត់ជាមួយគាត់ និងរៀនពីគាត់។ នៅពេលដែលខ្ញុំមកដល់ទីនេះដំបូង ក្លិបបានប្រាប់ខ្ញុំថា Benzema បាននៅក្លិបអស់រយៈពេល ១០ ឆ្នាំមកហើយ។ គេសួរ ខ្ញុំ ថា ចង់ ធ្វើ ដូច គាត់ អត់ហើយ ចម្លើយ គឺ ចង់។ ខ្ញុំ សង្ឃឹម ថា ថ្ងៃ ណាមួយ ខ្ញុំ អាច ឈាន ដល់ កម្រិត លេងរបស់គាត់»៕
ប្រភព៖ Just Football