ads
Luis Suarez ចូលរួមបេសកកម្មសង្គ្រោះបុរសប៉ុនប៉ងធ្វើអ..ត្តឃា..ត
០៧-មករា-២០២៥

ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប Inter Miami និងភរិយា បានចូលរួមបំពេញបេសកកម្មជួយបុរសម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាតបន្ទាប់ពីក្រុមជួយសង្គ្រោះប្រើរយៈពេលជាង២០ម៉ោង។ Suarez និងប្រពន្ធរបស់គាត់ Sofia Balbi បានចេញទៅដើរលេងនៅ Solymar promenade កាលពីថ្ងៃសុក្រ ហេីយពួកគេបានឃើញហេតុការណ៍នេះ។

បុរស​អាយុ​៤៩​ឆ្នាំ​ម្នាក់​បាន​ឡើង​ដើមឈើ​កម្ពស់​៦​ម៉ែត្រ​ដោយមាន​ខ្សែពួរនិង​គំរាម​លោតសម្លាប់ខ្លួន​។គាត់បានទាមទារឱ្យដៃគូរបស់គាត់ដែលជាស្ត្រីវ័យ៥៣ ឆ្នាំមកកន្លែងកើតហេតុ។ នៅក្នុងហេតុការណ៍នេះ ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបាននិយាយទៅកាន់បុរសនោះដោយលើកទឹកចិត្តគាត់ឱ្យចុះមក។អង្គការក្រៅរដ្ឋាភិបាលដែលមានឯកទេសខាងចិត្តវិទ្យា និង Suarez នៅទីបំផុតបានបញ្ចុះបញ្ចូលបុរសនោះចុះពីដើមឈើដោយសុវត្ថិភាព។

Andrea ដែល​មក​ពី​ក្រុម​ដែល​បាន​ជួយ​សង្គ្រោះ​​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា៖ Suarez ដែល​ជា​កីឡាករ​ដ៏ល្បី​របស់​អ៊ុយរូហ្គាយ​បាន​មក​ជួយពួក​យើង។បច្ចុប្បន្ន​បុរស​រូប​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យ​អង្គភាពជំនាញ​ថែទាំ​។ អតីតខ្សែប្រយុទ្ធរបស់ Liverpool និង Barcelona បានក្លាយជាវីរបុរសដែលមិននឹកស្មានដល់នៅដែលគាត់ត្រលប់មកប្រទេសកំណើតអ៊ុយរូហ្គាយ៕

ប្រភព៖ The Sun

 

 

ads