Lisandro Martinez បានធ្វើឱ្យអ្នកគាំទ្រ Man United ជាច្រើនភ័យខ្លាច នៅពេលដែលគាត់បានដើរចេញពីទីលាន កំឡុងពេលឈ្នះ 3-1 លើក្រុម Arsenal ហើយជំនួសវិញដោយ Harry Maguire។
វាហាក់ដូចជាគាត់បានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែវាហាក់ដូចជាមិនមែនជាករណីអាសន្ននោះទេ។ យោងតាមអ្នកកាសែត TYC Sports Gaston Edul ខ្សែការពារកណ្តាលអាហ្សង់ទីនមិនបានទទួលរងនូវអ្វីដែលធ្ងន់ធ្ងរនោះទេ។
គាត់គ្រាន់តែរបួសប៉ោងសាច់ដុំភ្លៅដោយសារតែធ្វើការហួសកម្លាំង ហើយរបួសនេះនឹងសះស្បើយឡើងវិញក្នុងរយៈពេលមិនដល់១០ថ្ងៃហើយបើមានគ្រូពេទ្យកាយសម្បទាមើលថែទៀតនោះវាកាន់តែឆាប់ ។ Martinez មិនគួរអវត្តមានយូរទេ ហើយគាត់អាចនឹងមានវត្តមានក្នុងការប្រកួត Premier League ជាមួយ Leeds United។
ប្រភព៖ Gastonedul @Twitter