ads
ads
មានដឹង Ronaldo និង Messi បោះឆ្នោតឲ្យកីឡាកររូបណាខ្លះអត់ក្នុងការប្រជែងយកពានកីឡាករល្អប្រចាំឆ្នាំរបស់ FIFA?
១៨-មករា-២០២២

កីឡាករឆ្នើម Cristiano Ronaldo របស់ Manchester United បានបោះឆ្នោតទៅកាន់កីឡាករ Robert Lewandowski, N’Golo Kante និង Jorginho ក្នុងការប្រជែងយកពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំរបស់ FIFA កាលពីយប់មិញ។

ងាកមកកាន់កីឡាករ Lionel Messi វិញ គឺ មិនបោះបង់ចោលការបោះឆ្នោតឲ្យមិត្តរួមក្រុមខ្លួនឡើយ ពោល គេបានបោះឆ្នោតឲ្យ Neymar និង Kylian Mbappe ខណៈ អ្នកលេខបី រូបគេបានជ្រើសយក Karim Benzema។

គួរបញ្ជាក់ដែរថា ពានរង្វាន់ល្អជាងគេប្រចាំឆ្នាំ២០២១របស់ FIFA កាលពីយប់មិញ គឺ Lewandowski ជាអ្នកឈ្នះបន្ទាប់ពីរូបគេបានយកឈ្នះសម្លេងបោះឆ្នោតរបស់ Messi និង Mohamed Salah ហើយ នេះក៏ជាការឈ្នះពីរឆ្នាំជាប់ៗគ្នារបស់គេផងដែរ៕

ads
ads