សមាគមបាល់ទាត់ឡាវ បង្ហើបថា កីឡាករបាល់ទាត់ឡាវ ៤៥នាក់ ត្រូវបាន FIFA ហាមប្រាមមិនឲ្យលេងលីគអាជីពអស់មួយជីវិត ដោយសារតែមានសកម្មភាពធ្វើអំពើពុរលួយក្នុងបាល់ទាត់ដោយកំណត់លទ្ធផលទុកមុន។
វាជាប្រធានបទដ៏ក្តៅគគុកក្នុងវិស័យបាល់ទាត់ឡាវ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ជាតិឡាវ (LFF) បានលាតត្រដាងថាមានកីឡាករបាល់ទាត់ឡាវចំនួន៤៥នាក់ហើយដែលត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់អាជីពអស់មួយជីវិត។ បន្ទាប់ពីការស៊ើបអង្កេតហើយក៏បានរកឃើញថាបានវិស័យបាល់ទាត់ឡាវធ្លាក់ចុះគុណភាពអស់ជាច្រើនឆ្នាំមកហើយ។
អ្នកស្រីKanya Keomany អគ្គលេខាធិការនៃសមាគមបាល់ទាត់ជាតិឡាវ (LFF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 7 ខែមករា ឆ្នាំ 2022 នៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងវៀងច័ន្ទន៍ ដោយទម្លាយរឿងអាស្រូវក្នុងវិស័យបាល់ទាត់ឡាវដែលកីឡាករ៤៥នាក់បានបន្លំលទ្ធផលនៃការប្រកួតកំណត់គ្រាប់បាល់ក្នុងការប្រកួតមួយចំនួនក្នុងការប្រកួតថ្នាក់ជាតិរហូតត្រូវ FIFA ពិន័យមួយជីវិត ហើយឈ្មោះកីឡាករបាល់ទាត់ទាំង៤៥នាក់មិនត្រូវបានគេបញ្ចេញឱ្យដឹងឡើយ ។
“បច្ចុប្បន្នមានកីឡាករបាល់ទាត់បុរសៗ សរុបចំនួន 45 នាក់ត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់អស់មួយជីវិតដោយ FIFA ដែលត្រូវបានស៊ើបអង្កេតពីបទពាក់ព័ន្ធនឹងការក្លែងបន្លំការប្រកួត ដែលបានប្រមូលផ្ដុំជាច្រើនឆ្នាំ និងការប្រកួតជាច្រើននៅថ្នាក់ជាតិ»។