ads
ads
កយ សាលីមនិយាយពីការ​ទទួល​បាន​អាវ​លេខមួយនៅបឹងកេត៖ ពាក់លេខប៉ុន្មានក៏គ្មានបញ្ហាសម្រាប់ខ្ញុំដែរ
០៨-កុម្ភៈ-២០២៣

ក្លិប​បឹងកេត​ទើប​តែ​ប្រកាស​កាលពីប៉ុន្មាន​ថ្ងៃមុន​ថា កយ សាលីម​​ នឹង​ទទួល​បាន​អាវ​លេខ១​នៅ​ក្លិប​សម្រាប់​រដូវ​កាល​ថ្មី ស្រប​ពេលអាវ​លេខ​១​នេះ​បាន​បន្សល់ទុក​ដោយ ហ៊ុល គឹមហ៊ុយ​ដែល​បាន​ចាកចេញទៅកាន់​ក្លិបវិសាខា។

ក្នុង​នាមជាអ្នក​ចាំទីដៃទី២​នៅ​បឹង​កេត​កាលពីរដូវ​កាលមុនៗ ដំបូង​ឡើយ​សាលីម ពាក់អាវ​លេខ១៣ តែ​យ៉ាងណា! សម្រាប់​ការ​ទទួល​បាន​អាវ​លេខ១​នេះ​មានន័យ​ថា​រូប​គេ​អាច​នឹង​ក្លាយជាអ្នក​ចាំទី​ដៃទីមួយ​នៅក្លិប​ហើយ។ កយ សាលីម​បាន​បង្ហាញចំណាប់អារម្មណ៍​តាម​រយៈ B8 Sport ថា៖« ខ្ញុំពិតជាសប្បាយចិត្តមែនទែន​ដែល​ទទួល​បាន​អាវ​លេខ​ថ្មី​នៅក្លិប ប៉ុន្តែ​ទោះបីជាខ្ញុំទទួលបាន​អាវ​លេខ​ប៉ុន្មានក៏វា​មិនសំខាន់សម្រាប់​ខ្ញុំដែរ សំខាន់​ខ្ញុំ​មាន​ឱកាសបាន​ជួយក្រុមបានច្រើននោះជារឿងសំខាន់។ ខ្ញុំ​នឹងព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព»។

«យើងខ្ញុំក៏សង្ឃឹម​ថា​លេខថ្មី​តំណាងឱ្យភាពជោគជ័យ ទាំង​ខ្ញុំ​ និង​ក្លិប​អញ្ចឹង​ណាបង!។ ខ្ញុំពិតជាសប្បាយចិត្ត​សម្រាប់​ខ្លួន​ឯង ដែល​ខំប្រឹង​ហាត់កន្លងមក ហើយ​ក៏អរគុណដល់​លោក​គ្រូ​និង​រៀមច្បងដែល​លេង​នៅបឹង​កេត​នេះយូរ​ហើយ។ ពួកគាត់​តែងតែទូន្មាន​ខ្ញុំ ពិសេស​ការ​បង្រៀនបន្ថែម និង​យក​ចិត្តទុកដាក់ជាមួយខ្ញុំ»។

គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ​បឹង​កេត​មាន​អ្នក​ចាំទី​៣​នាក់​ហើយដូចជា៖  កយ សាលីម, ស៊ូ សុវណ្ណនាថ, និង ថា ច័ន្ទឬទ្ធី។

ads
ads