ads
ads
អ្នកគាំទ្រ KL City មិនយល់ស្របជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Cup លេងនៅកីឡដ្ឋាន Bukit Jalil
១៦-តុលា-២០២២

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Cup ឆ្នាំ 2022 រវាង Kuala Lumpur City (KL City) ទល់នឹងក្លឹប Omani Al Seeb នៅថ្ងៃទី 22 ខែតុលា ត្រូវបានគេរាយការណ៍ថានឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Bukit Jalil (SNBJ)។

ការផ្លាស់ប្តូរទីតាំងសម្រាប់ការប្រកួតនេះបានកើតឡើង ដោយសារតែកីឡដ្ឋានបាល់ទាត់ Kuala Lumpur ក្នុងទីក្រុង Cheras ត្រូវបានគេនិយាយថាមិនបំ​ពេញតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីធ្វើម្ចាស់ផ្ទះ។

គេយល់ថាបញ្ហាបច្ចេកទេសដូចជាការដំឡើងវីដេអូជំនួយអាជ្ញាកណ្តាល (VAR) និងកម្រិតពន្លឺនៃអំពូលភ្លើងមិនដល់ស្តង់ដារ 1800 lux គឺជាហេតុផលចម្បងត្រូវប្ដូរទីតាំងនៅកីឡដ្ឋានជាតិ​របស់ជម្រើសជាតិម៉ាឡេស៊ី SNBJ វិញ។

ស្ថានភាពនេះបានធ្វើឱ្យអ្នកគាំទ្រដ៏ស្មោះស្ម័គ្រនៃក្រុមរបស់ KL City មានការខកចិត្ត និងសម្តែងការមិនពេញចិត្តចំពោះការផ្លាស់ប្តូរទីកន្លែងប្រកួតតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពួកគេក៏បានចោទសួរអំពីមូលហេតុបានធ្វើឡើងដោយអ្នករៀបចំកីឡដ្ឋាន Kuala Lumpur Cheras Football Stadium, ក្រុមហ៊ុន Arcadin Services Sdn Bhd ដែល​មិន​យក​ចិត្តទុក​ដាក់ ដូច្នេះហើយទើបភ្លើងបំភ្លឺមិនដល់ស្តង់ដារដែល AFC ទាមទារ។

នេះក៏ព្រោះតែភាគីឯកជនដែលប្រគល់ឱ្យថែរក្សាកន្លែងប្រកួតនោះ ត្រូវបានគេរកឃើញថាមិនបានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ រហូតដល់បង្កបញ្ហាជាច្រើន ជាពិសេសក្នុងការប្រកួតពានរង្វាន់ AFC Cup កាលពីខែមុន។ ក្រុមហ៊ុន Arcadin ទទួលបានសិទ្ធិគ្រប់គ្រងកីឡដ្ឋាន Kuala Lumpur Football Stadium ចាប់ពីខែកក្កដា ឆ្នាំ 2021 ពីសាលាក្រុង Kuala Lumpur (DBKL) ដោយមានគោលបំណងផ្តល់នូវកន្លែងកីឡាល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រ KL City បានអះអាងថា Acardin មិនបានថែរក្សាបង្គន់របស់កីឡដ្ឋានឱ្យបានត្រឹមត្រូវដោយហើយមើលទៅកាន់តែកខ្វក់។ តាមរយៈរបាយការណ៍របស់ Arena Metro បានទទូចថាកីឡដ្ឋាននេះត្រូវបានប្រគល់ទៅឱ្យភាគីពាក់ព័ន្ធដូចជា KLFA ឬ KL City ដើម្បីឱ្យពួកគេអាចគ្រប់គ្រងខ្លួនឯងបានប្រសើរជាងមុន។

ទាក់ទិននឹងការដំឡើង VAR នេះ ក៏មានអ្នកគាំទ្រលើកឡើងថា បន្ទប់វីអាយភី ដែលគេរកឃើញនៅតំបន់នោះ ត្រូវធ្វើជាបន្ទប់ VAR ដើម្បីភាពងាយស្រួលដល់អាជ្ញាកណ្តាល។ កីឡដ្ឋានបាល់ទាត់ដែលមានមូលដ្ឋានក្នុងទីក្រុងគូឡាឡាំពួ មានសមត្ថភាពផ្ទុកមនុស្សបាន ១៨,០០០នាក់ បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Cup 2019 ដែលមានក្លិបមកពីប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមេសា ទល់នឹងក្លិបលីបង់ Al Ahed។

ដូច្នេះហើយ អ្នកគាំទ្រក្លឹប KL City នៅតែទទូចចង់ឃើញប្រវត្តិសាស្ត្រដែលបង្កើតឡើងនៅលើទីលានប្រកួតរបស់ពួកគេ ព្រោះនេះជាលើកទីមួយហើយដែលក្រុមរបស់ទីក្រុងមួយនេះបានលេងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតកម្រិតអាស៊ី។

ads
ads