លោក គឹម ភក្តី ដែលជាគ្រូបង្គោលរបស់ក្លិបបឹងកេត បានដាក់គោលដៅឈ្នះពាន២ក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមមិនទទួលបានជោគជ័យសោះកាលពីរដូវកាលមុន ដោយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥នៅក្នុងលីគ។
បឹងកេត បានចាប់ផ្តើមយ៉ាងល្អក្នុងការប្រកួតបើកឆាកលីគកំពូលកម្ពុជាកាលពីសប្តាហ៍មុនដោយបានយកឈ្នះលើ ក្លិបណាហ្គាវើលដ៍ ក្នងលទ្ធផល ៣ទល់នឹង១ ហើយ រសៀលនេះពួកគេនឹងបើកទ្វារកីឡដ្ឋាន Cambodia Airways ម្តងទៀតដើម្បីស្វាគមន៍ ក្លិប Tiffy Army។
ដកស្រង់អត្ថបទចុះផ្សាយពី The Morning លោក គឹម ភក្តី បាននិយាយថា៖
«អ្នកគ្រប់គ្នានៅក្នុងក្រុមកំពុងតែប្រឹងប្រែងយ៉ាងខ្លាំង។ យើងមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកគ្រាប់បាល់បញ្ចូលទី និង ជ័យជម្នះជូនទៅកាន់អ្នកគាំទ្រ។ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះពានរង្វាន់។ ពួកយើងសិក្សាពីមួយប្រកួតទៅមួយប្រកួតដើម្បីកែសម្រួលផែនការរបស់យើងសម្រាប់ការប្រកួតបន្ទាប់។ យើងកំពុងព្យាយាមជំរុញខ្លួនយើងទៅកម្រិតបន្ទាប់។ យើងមានកីឡាកររបួស ប៉ុន្តែយើងមានអ្នកជំនួសរួចហើយ។ យើងនឹងធ្វើឱ្យអស់ពីសមត្ថភាពក្នុងការ ប្រកួតខាង មុខ»៕
រូបភាព៖ ក្លិបបឹងកេត