ads
ads
លោក ខូវ ឆាយ៖«ត្រៀមទឹក​ភ្នែកសម្រាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះឱ្យហើយទៅ»
០៧-មិនា-២០២២

អគ្គលេខាធិការក្លិបបាល់​ទាត់កងយោធិពលខេមរៈភូមិន្ទលោក ខូវ ឆាយបាន​ផុស​ក្នុង​បណ្ដាញ​សង្គមហ្វេសបុករបស់​លោក ថា​សូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅបើ​លីគកម្ពុជា​មិន​សូវ​មាន​អ្នក​ទិញសំបុត្រ​ទៅ​ទស្សនាផង​នោះ។

ការប្រកួតបើកឆាកនៃលីកកំពូលកម្ពុជា ក៏​ដូចជាការ​ប្រកួត​ក្នុង​លីគ​ទី២រវាងក្រុមខ្លាំងទាំង៤នៅ​ថ្ងៃ​ទី០៦ខែមិនា បុរស​ជោគជាំនិង​វិស៍យបាល់​ទាត់​កម្ពុជារូបនេះបាន​និយាយថា មានអ្នកចូលរួមទស្សនាផ្ទាល់នៅទីលាន Tiffy Army Stadium និង Cambodia Airway Stadium ប្រហែលជាង500នាក់ដូចគ្នា។ នេះហើយជាសន្ទុះនៃការគាំទ្របាល់ទាត់លីគកម្ពុជា បើធៀបនឹងអ្នកគាំទ្រលីគវៀតណាមដែលមានអ្នកគាំទ្រជាមធ្យម10,000នាក់រាល់ការប្រកួត។

«សូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅ យើងគ្មានថ្ងៃលេងឈ្នះវៀតណាម រឺ ថៃទេបើលីគយើងនៅតែបែបនេះ ហើយសូមកុំបន្ទោសប្រធានសហព័ន្ធ កុំបន្ទោសគ្រូជំរើសជាតិ កុំបន្ទោសកីឡាករ កុំបន្ទោសប្រធានក្លឹបទាំងអស់ យើងបានធ្វើអស់ហើយ ម្នាក់ៗចំណាយពី50ម៉ឺនទៅដល់រាប់​លាន​ដុល្លាក្នុង1ឆ្នាំដើម្បីអភិវឌ្ឍន៍បាល់ទាត់ខ្មែរ»។

លោកបន្ត​ថា៖«បងប្អូនអ្នកគាំទ្រគួរសួរខ្លួនឯងវិញថាបានធ្វើអ្វីខ្លះដើម្បីបាល់ទាត់ជាតិយើង? បើសំបុត្រទស្សនាផ្ទាល់តែ5,000ទៅ10,000រៀលមិនហ៊ានចំណាយផង តើក្លឹបនិមួយៗមានថវិកាមកពីណាមកអភិវខ្ឍន៍កីឡាករដើម្បីជំរើសជាតិឈ្នះស៊ីហ្គេម2023»។

May be an image of 4 people, outdoors and text that says 'molten SUZUKI Panasonic Kanasonic SUZUKI molten TIFFY NEOTICA SaRa BALM ARACETAMOL AWAY Lon Antacil oreme Difelene DIOXZYE NTsport'

ដោយ​ឡែក! សម្រាប់​លោក Keisuke Honda ក៏​បង្ហាញភាពភ្ញាក់ផ្អើលផង​ដែរ​អំពី​អ្នក​គាំទ្រមក​ទស្សនាក្នុងការ​ប្រកួត​បាល់​ទាត់​កម្រិតពាន​ក្នុងស្រុកដែល​មិន​សូវ​មាន​មក​ចូល​រួម​បើ​ធៀប​ជាមួយការ​ប្រកួតរបស់​ក្រុមជម្រើស​ជាតិគ្រប់​កម្រិត។ លោក​បាន​ទៅ​ចូលរួមក្នុងការ​ប្រកួតពាន Cambodian Super Cup រវាង​វិសាខានិងក្រោន និង​ការ​ប្រកួតក្នុង​លីគនានានៃ​សប្ដាហ៍​ទី​មួយ​នេះ​ផង​ដែរ៕

ads
ads