ads
ads
កែន ចាន់សុភ័ក្រ​ពី​ខ្សែការពារស្លាប​ឡើង​មក​លេង​ប្រយុទ្ធ៖«មិនពិបាកទេបង ព្រោះតំណែងខ្ញុំចុះឡើងតំបន់នេះស្រាប់ហើយ»
០១-មេសា-២០២២

ខ្សែការពារស្លាបជម្រើសជាតិ​កម្ពុជា និង​ក្លិប​វិសាខា កីឡាករ កែន ​ចាន់សុភ័ក្របាន​និយាយ​ថា ការ​ប្ដូរតួនាទីលេងក្នុង​តំណែង​ពី​ខ្សែការពារស្លាបមក​លេង​ក្នុងតំណែងប្រយុទ្ធវាមិនមែនជាការពិបាក​ពេក​នោះ​ទេ ពី​ព្រោះការពារស្លាប​គឺ​ជាតំណែង​មួយ​ដែល​តែងតែមក​ជំនួយក្នុងតំបន់ប្រយុទ្ធ ជួយក្នុងការ​បញ្ជូនបាល់ និង​ចុះឡើងញឹកញាប់។

មែន​ទែនទៅ! អតីតខ្សែការពារ​ភ្នំពេញក្រោនរូបនេះគឺ​ជាខ្សែការពារទេ ទាំង​នៅក្លិប​និង​ជម្រើសជាតិទាំងឈុត​តូច​និង​ធំ ប៉ុន្តែ២​ប្រកួតចុងក្រោយ​នៅ​វិសាខា លោក លី តែហ៊ុន​បាន​ដាក់​រូប​គេ​ក្នុងតំបន់ប្រយុទ្ធ ដោយ​សារ​តែគាត់​មើល​ឃើញ​ពី​ការ​ចំណេញ(ចំនួនលើស)ក្នុងតំបនប្រយុទ្ធ ហើយ​កីឡាកររូបនេះមាន​ទេពកោសល្យប្រយុទ្ធល្អ​ជាង អ៊ុក សុវណ្ណ។ ល់ើស​ពីនេះ! ខ្សែប្រយុទ្ធបរទស​របស់​ក្លិប​មាន​ការ​ខ្វះខាតក្នុងតំបន់​នេះ ដែល​ត្រូវ​តែ​ធ្វើ​យ៉ាងណា រក្សាតុល្យភាព ពី​ការពារ​ទៅ​ប្រយុទ្ធឱ្យ​បាន​ល្អ។

ឆ្លើយឆ្លងជាមួយអ្នក​យក​ព័ត៌មាន​របស់ B8 Sport កីឡាកររូបនេះថា«ចំពោះការផ្លាស់ប្ដូរនេះ គឺ​ពេល​ខ្ញុំនៅ​តំបន់ខាងលើ (ប្រយុទ្ធ) ខ្ញុំអាច​ចុះមកជួយការពារបាន ព្រោះខ្ញុំចុះឡើងបាន​លឿន ហើយ​ខ្ញុំអាច​ប្រយុទ្ធបាន​ល្អ​ផង​ដែរ»។

«ការ​ផ្លាស់ប្ដូរតួនាទី​លេង​នេះ ខ្ញុំគិតថាវាប្លែកដែរ តែវាមិនជាពិបាកប៉ុន្មាន​ទេ ព្រោះរាល់​ឆ្នាំ ពេល​ខ្ញុំលេង​នៅក្រោម​ក៏​ខ្ញុំបាន​ជួយនៅ​ខាង​លើ​ដែរ អញ្ចឹង​វាមិនពិបាកអីប៉ុន្មាន​នោះ​ទេ»។

បន្ទាប់​ពី​ប្ដូរពី​ការ​មក​លេង​ប្រយុទ្ធនេះ វិសាខារក្សាកំណត់​ត្រា​មិន​ទាន់​ចាញ់​នោះ​ទេ​ក្នុង​២​ប្រកួតចុងក្រោយ​ដោយយក​ឈ្នះគិរីវង់សុខសែនជ័យ ៥ទល់០ និង​ស្មើ​ជាមួយភ្នំពេញក្រោន០ទល់០។ ក្នុងជ័យជម្នះលើ​ក្រុម​មាន​មូលដ្ឋាននៅ​ខេត្តតាកែវ សុភ័ក្រក៏​រក​បាន​មួយ​គ្រាប់​ដែរ ក្នុងចំណោម៥​គ្រាប់នោះ៕

ads
ads