ads
ads
អាជ្ញាធរអេស្ប៉ាញពិន័យលោក Jose Mourinho ជិត២លានដុល្លារ
១៤-កុម្ភៈ-២០២៤

ពិតជាយីអ៊ុនដាក់ អារក្សជាន់មែន មិន​ត្រឹម​តែ​គ្មានការងារធ្វើប៉ុណ្ណោះទេ លោក Jose Mourinho ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​លុយកាក់​ដែរថែមទៀត។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ដែលទើបត្រូវបានក្លិប Roma បណ្តេញចេញកាលពីខែមុននេះ ត្រូវរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ពីអាជ្ញាធរពន្ធដាររបស់ប្រទេសអេស្ប៉ាញ បើទោះជាគាត់ទំនងជាមាន​លុយគ្រប់គ្រាន់សម្រាប់សងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Mourinho មាន​បណ្តឹងបើក​ចំហមួយដែល​គាត់​បាន​ប្តឹង​ឧទ្ធរណ៍​ពី​ការ​គេច​ពន្ធ​ពី​អំឡុង​ឆ្នាំ ២០១០-១២ នៅពេល​ដែលគាត់​ដឹកនាំក្លិប Real Madridក៏ប៉ុន្តែបណ្តឹងឧទ្ធរណ៍របស់គាត់ត្រូវបានបដិសេធដោយតុលាការកំពូលហើយគាត់នឹងត្រូវបង្ខំឱ្យបង់ប្រាក់ពិន័យចំនួនជាង៧១ម៉ឺនដុល្លារបន្ថែមពីលើការទូទាត់ចំនួនជាង១លានដែលសរុបទាំងអស់ចំនួន ១,៨លានដុល្លារ។

ខណៈដែលគាត់បានរួចផុតពីការចោទប្រកាន់ជុំវិញករណីបង់ពន្ធក្នុងឆ្នាំ ២០១០ អាជ្ញាធរពន្ធបានរកឃើញថាគាត់មិនបានបង់ពន្ធត្រឹមត្រូវសម្រាប់ឆ្នាំ ២០១១ និង ២០១២ ។ គាត់បានចោទប្រកាន់ថា Real Madrid បានបង់ថ្លៃឈ្នួលភ្នាក់ងារទៅ Jorge Mendes ដោយមិនគិតជាមួយប្រាក់ឈ្នួលរបស់គាត់ទេ។

Jose Mourinho to Real Madrid? Not necessarily... | The Independent | The Independent

លោក Mourinho ក្លាយជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះខ្ពស់ចុងក្រោយគេក្នុងប្រទេសអេស្ប៉ាញ ដែលបានប្រព្រឹត្តកំហុសចំពោះការបង់ពន្ធ។

គួររំឭកថានៅក្នុងប្រទេសអេស្ប៉ាញ ស្ទើរតែគ្រប់កីឡាករ និងគ្រូបង្វឹកដែលទៅធ្វើការឬលេងនៅទីនោះតែងតែប្រឈមមុខជាមួយនឹងការបង់ពន្ធ៕

ads
ads