ads
ads
JDT តែងតាំងអតីតកងទ័ពជាប្រធានសន្តិសុខកីឡដ្ឋានរបស់ខ្លួន និង​មានបង្រៀនរបៀបការពារក្នុងកីឡដ្ឋាន
១០-វិច្ឆិកា-២០២២

ក្លឹបបាល់ទាត់ Johor Darul Ta’zim (JDT) កាលពីម្សិលមិញបានប្រកាសពីការផ្លាស់ប្តូរមួយចំនួនដែលនឹងធ្វើឡើង បន្ទាប់ពីទទួលបានបទបញ្ជាពីម្ចាស់ក្លឹប ឧត្តមសេនីយ Tunku Ismail Ibni Sultan Ibrahim (TMJ) សម្រាប់ការរីកចម្រើនរបស់ក្រុម។

រឿងមួយដែលត្រូវបានប្រកាសដោយក្លឹប គឺការតែងតាំងអតីតបុគ្គលិកយោធាជាប្រធានផ្នែកគ្រប់​គ្រង់កីឡដ្ឋាន Sultan Ibrahim Stadium Security (SSI) បន្ទាប់ពីបញ្ហាថ្មីៗនេះពាក់ព័ន្ធនឹងសន្ដិសុខ។

នាយកបច្ចេកទេស JDT លោក Alistair Edwards បាននិយាយថាៈ “ក្លឹបបាល់ទាត់ Johor Darul Ta’zim (JDT) នឹងតែងតាំងអតីតបុគ្គលិកយោធាជាប្រធានសន្តិសុខពហុកីឡដ្ឋាន ដើម្បីត្រួតពិនិត្យរាល់បញ្ហាទាក់ទងនឹងសន្តិសុខ រួមទាំងការគ្រប់គ្រង និងបណ្តុះបណ្តាលសន្ដិសុខពី​របៀបធ្វើការ​ក្នុងពហុកីឡដ្ឋាន” ។

កាលពីសប្តាហ៍មុន មានឧប្បត្តិហេតុដែលមិនចង់ឱ្យ​កើត​ឡើងមួយពាក់ព័ន្ធនឹង YouTuber មកពីប្រទេសឥណ្ឌូនេស៊ី ដែលបានទៅទស្សនាកីឡដ្ឋាន Sultan Ibrahim (SSI) អំឡុងពេលការប្រកួតពាន​រង្វាន់ TM Malaysia Cup 2022 ដែលជំនួបរវាង JDT ទល់នឹង PJ City ។

គេយល់ថា youtuber ដែលគេស្គាល់ថា Endhy TK មានបញ្ហាជាមួយ Marshall (សន្ដិសុខ) នៅកីឡដ្ឋាននៅពេលដែលគាត់ត្រូវបានគេធ្វើមិនសមរម្យ(ជេរប្រមាថ និងហាមឃាត់ការ​ថតវីដេអូ) ធ្វើឱ្យខូចស្មារតីដើម្បីមើលការប្រកួត។ ទោះបីជារឿងនេះត្រូវបានដោះស្រាយរវាងភាគីពាក់ព័ន្ធក៏ដោយ ប៉ុន្តែ JDT មានការសោកស្តាយចំពោះឧប្បត្តិហេតុនេះ ហើយបានចាត់វិធានការវិន័យចំពោះមេទ័ពដែលពាក់ព័ន្ធភ្លាមៗបន្ទាប់ពីធ្វើការស៊ើបអង្កេតផ្ទៃក្នុង។

ឧប្បត្តិហេតុមួយទៀតដែលលួចចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទាត់ក្នុងស្រុកគឺបញ្ហានៃការហាមឃាត់ការនាំយកទង់ជាតិម៉ាឡេស៊ីចូលទៅក្នុងកីឡដ្ឋាន Sultan Ibrahim អំឡុងពេលការប្រកួតលីគក្នុងស្រុក។ បញ្ហានេះបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលដែលអ្នកគាំទ្រក្រុម South Tigers ម្នាក់បានអះអាងថាត្រូវបានស្តីបន្ទោសដោយ Marshall (សន្ថិសុខ) ពីកាតព្វកិច្ចក្នុងការគ្រវីទង់ជាតិម៉ាឡេស៊ីអំឡុងពេលច្រៀងបទចម្រៀង Negaraku មុនពេលការប្រកួតចាប់ផ្តើម។

ទោះជាយ៉ាងណាក៏ដោយ នៅពេលទាក់ទងទៅ!  JDT បានបដិសេធចំពោះបញ្ហានេះ ហើយបានពន្យល់ថា សេចក្តីថ្លែងការណ៍  Marshall របស់ JDT គឺមិនត្រឹមត្រូវទេ ហើយថាគ្មានបទបញ្ជាណាមួយត្រូវបានដាក់ចេញដោយហាមឃាត់អ្នកគាំទ្រមិនឱ្យយក​ទង់ជាតិក្នុងអំឡុងពេលប្រកួតនោះទេ។ បញ្ហា​នេះ​គឺ​ជា​បញ្ហា​ការ​យល់​ច្រឡំ ​និង​ការ​ទំនាក់ទំនង​របស់​បុគ្គល​ដែល​កំពុង​បំពេញ​កាតព្វកិច្ច។ សេចក្តីថ្លែងការណ៍ពីទំព័រ Facebook របស់ Marshall JDT ក៏មិនតំណាងឱ្យការគ្រប់គ្រងរបស់ Johor Darul Ta’zim (JDT) ហើយមិនមែនជាមធ្យោបាយទំនាក់ទំនងផ្លូវការរបស់ក្លឹបនោះដែរ។

អ្វីដែលគេឃើញ គឺ​មាន​អ្នក​គាំទ្រ​គ្រវី​ទង់ជាតិ​ម៉ាឡេស៊ី​អំឡុង​ការ​ប្រកួត​រវាង JDT និង Penang FC នៅ​កីឡដ្ឋាន Sultan Ibrahim កាល​ពី​ថ្ងៃ​ទី ៣ ខែ​សីហាផង​ដែរ។

ads
ads