ads
ads
ខ្សែការពារកូនកាត់ឥណ្ឌូនេស៊ីអង់គ្លេស ត្រូវបាន IPSWICH TOWN បញ្ចេញឲ្យខ្ចីជើងទៅលេងនៅ League Two
០៩-កក្កដា-២០២២

ខ្សែការពារកូនកាត់ឥណ្ឌូនេស៊ីអង់គ្លេស Elkan Baggott ដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំនៅ IPSWICH TOWN នៃលីគទី៣អង់គ្លេស League one ត្រូវបានក្លិបបញ្ចេញឲ្យទៅចូលរួមជាមួយក្រុម Gillingham នៃក្របខណ្ឌ League Two ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ Elkan Baggott ចូលរួមជាមួយក្រុម Gillingham ក្នុងយុទ្ធនាការរដូវកាលនេះ ក្នុងគោលបំណងជ្រើសរើសនាទីបង្ហាញខ្លួនឲ្យកាន់តែច្រើនជាមួយក្រុមរបស់អ្នកចាត់ការ Neil Harris ។

Elkan ដែលបានលេងឱ្យក្រុមជម្រើសជាតិឈុតធំឥណ្ឌូនេស៊ីចំនួន 10 ដងក្នុងអាជីពវ័យក្មេងរបស់គាត់រហូតមកដល់ពេលនេះ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ IPSWICH TOWN នឹងក្រុម Gills ក្នុងខែតុលាឆ្នាំ 2020 ហើយបានតាមដានជាមួយនឹងការបង្ហាញខ្លួនក្នុងលីគចំនួន២លើកក្នុងមួយរយៈចុងក្រោយ ដោយសារត្រូវបានក្លិបឲ្យរូបគេចូលរួមជាមួយក្រុម King’s Lynn Town ក្នុងលក្ខខណ្ឌខ្ចីដូចគ្នានេះនៅឆ្នាំ២០២១។

កីឡាករវ័យ 19 ឆ្នាំរូបនេះអាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Gillingham ក្នុងការប្រកួតដំបូងនៃយុទ្ធនាការរដូវកាលថ្មីរបស់ពួកគេជាមួយក្រុមម្ចាស់ផ្ទះ AFC Wimbledon នៅថ្ងៃសៅរ៍ទី 30 ខែកក្កដា ក្នុងការប្រកួតក្របខណ្ឌលីគ League two។

ads
ads