

PSSI ត្រូវបានគេរាយការណ៍ថាបានតែងតាំង Indra Sjafri ជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2025 នៅប្រទេសថៃ។ នេះបើតាមលោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។
លោក Dito Ariotedjo បាននិយាយថា ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី( PSSI) លោក Erick Thohir បានប្រាប់គាត់ថា Indra Sjafri ត្រូវបានចាត់តាំងឱ្យរៀបចំក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី សម្រាប់ការប្រកួតកីឡាស៊ីហ្គេម។
PSSI ទើបបណ្តេញលោក Indra Sjafri ជាគ្រូបង្វឹកក្រុមជម្រើសជាតិ U-20 ឥណ្ឌូនេស៊ីកាលពីប៉ុន្មានថ្ងៃមុននេះទេ ខណដែលគ្រូបង្វឹកវ័យ៦២ឆ្នាំត្រូវបានគេចាត់ទុកថាមិនបានសម្រេចគោលដៅនៅពានរង្វាន់ U-20 Asian Cup ឆ្នាំ២០២៥។
យោងតាមលោក Dito លោក Indra Sajfri បានសាងសមិទ្ធផលល្អក្នុងក្រុមជម្រើសជាតិជាយូរមកហើយ។ ពោលគឺជើងឯក AFF U-19 Cup 2013 និង 2024, AFF U-22 Cup 2019 ជាដើម។
បន្ទាប់មកនៅស៊ីហ្គេម Indra Sjafri បានយកមេដាយពីរគឺទីមួយមេដាយប្រាក់ស៊ីហ្គេមឆ្នាំ ២០១៩ហ្វីលីពីន និងមេដាយមាសស៊ីហ្គេមឆ្នាំ ២០២៣នៅកម្ពុជា។ តាំងពីចូលក្នុងពិភពនៃការបង្វឹកមក Indra Sjafri បានចូលរួមច្រើនក្នុងក្រុមបាល់ទាត់យុវជន។