ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ឥណ្ឌូណេស៊ី បានចាប់ផ្តើមបោះជុំហ្វឹកហាត់នៅកូរ៉េខាងត្បូង
នៅចន្លោះពីថ្ងៃទី ១៦ ដល់ ២៩ មេសាឆ្នាំ២០២២នេះ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមខែក្រោយ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹក Shin Tae Yong ដែលជាជនជាតិកូរ៉េខាងត្បូងផ្ទាល់ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ឥណ្ឌូណេស៊ី នឹងមានប្រកួតមិត្តភាពចំនួន 2 ប្រកួត ជាមួយក្រុមនៃលីគកូរ៉េខាងត្បូងផងដែរ។ ដោយ U23 ឥណ្ឌូនេស៊ី និងប្រកួតជាមួយក្រុមលីគកំពូល Pohang Steelers នៅថ្ងៃទី២៣ មុននិង៤ថ្ងៃបន្ទាប់ប្រកួតមិត្តភាពជាមួយក្រុមលីគ២ Daejeon Hana Citizen នៅថ្ងៃទី២៧ ខែមេសានេះ។
ចំពោះការបោះជំរុំហ្វឹកហាត់នៅប្រទេសមហាអំណាចបាល់ទាត់មួយប្រចាំទ្វីបនេះដែរ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ឥណ្ឌូនេស៊ី នឹងមិនមានវត្តមានកីឡាករ 6 នាក់ដែលកំពុងលេងនៅក្រៅប្រទេសក្នុងការហ្វឹកហាត់នេះ ដែលរួមមាន Asnawi Mangkualam (Ansan Greeners FC), Elkan Baggott (Ipswich Town), Egy Maulana Vikri (FK Senica), Pratama Arhan (Tokyo Verdy), Saddil Ramdani (Sabah FC ) និង Witan Sulaeman (FK Senica)។
បញ្ជាក់ផងដែរក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌូនេស៊ីផ្នែកបុរស
ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះវៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ វិញ្ញសារបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម គឺចាប់ផ្ដើមប្រកួតពីថ្ងៃទី៦-២២ ខែឧសភា ឆ្នាំ២០២២នេះ៕
ប្រភព៖ Asean Football