វាមិនមែនជាថ្ងៃឈប់សម្រាកនៅកោះបាលីទេសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួត AFF Mitsubishi Electric Cup 2022 នៅខែក្រោយ ក្រោមការឃ្លាំមើលរបស់គ្រូបង្វឹក Shin Tae-yong។
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបច្ចុប្បន្នកំពុងហ្វឹកហាត់នៅទីលាន Bali United Training Center ក្នុងឆ្នេរ Purnama ប្រទេសបាលី។ លោក Shin Tae-yong បាននិយាយថា៖
«នៅក្នុងការរៀបចំសម្រាប់ AFF Mitsubishi Electric Cup 2022 យើងកំពុងរៀបចំជំរុំហ្វឹកហាត់នៅកោះបាលី។ ទីលានពិតជាល្អ ហើយស្មៅក៏ល្អដែរ»។
«កីឡាករមិនទាន់បានមកជុំគ្នាទាំងអស់នៅទីនេះទេ ប៉ុន្តែសម្រាប់វគ្គហ្វឹកហាត់ដំបូង យើងធ្វើតែលំហាត់ស្រាលៗប៉ុណ្ណោះ។ សប្តាហ៍នេះយើងកំពុងតែផ្តោតលើការស្តារកាយសម្បទាឡើងវិញ បន្ទាប់មកធ្វើឲ្យកាយសម្បទារបស់កីឡាករមានភាពប្រសើរឡើង»។
ក្នុងចំណោមកីឡាករទាំងអស់ កីឡាករដែលអវត្តមានមាន៖ Elkan Baggott, Sandy Walsh, Jordi Amat, Egy Maulana Vikri, Witan Sulaeman, Dimas Drajad, Marselino Ferdinan, Muhammad Ferarri, និង Dzaky Asraf។
សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល A ជាមួយក្រុមការពារតំណែងជើងឯក ថៃ ហ្វីលីពីន កម្ពុជា និងប្រ៊ុយណេ ដារូសាឡឹម។ ការប្រកួតដំបូងរបស់ពួកគេនឹងត្រូវប៉ះកម្ពុជាក្នុងផ្ទះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។