ឥណ្ឌាចាប់ផ្តើមយុទ្ធនាការជម្រុះ AFC Asian Cup 2022 របស់ពួកគេទល់និងកម្ពុជានៅថ្ងៃពុធស្អែកនេះ។ ក្រុម Blue Tigers ត្រូវជួបកម្ពុជាក្នុងការប្រកួតជម្រុះដំបូងក្នុងចំណោមការប្រកួតចំនួនបីក្នុងពូល D ។ ការប្រកួតនេះក៏នឹងកត់សម្គាល់ផងដែរ ដែលជាការប្រកួតដំបូងក្នុងទឹកដីរបស់ខ្លួនក្នុងរយៈពេលជិត 3 ឆ្នាំ ខណៈដែលប្រកួតក្នុងដីចុងក្រោយ គឺពួកគេបានស្មើ 1-1 ជាមួយប្រទេសបង់ក្លាដែសក្នុងខែតុលា ឆ្នាំ 2019។
ពិតជាមានការរំពឹងទុកគឺខ្ពស់សម្រាប់ក្រុមរបស់លោក Stimac ក្នុងវគ្គជម្រុះនេះ។កាតដាក់ទិសដៅឡើងផុតពូលក្នុងជុំទី៣នេះ ឥណ្ឌាត្រូវធ្វើការខ្លាំង ប៉ុន្តែកម្ពុជាដែលឈរចំណាត់ថ្នាក់ ១៧១ ក្នុង FIFA World Rankings នឹងមិនជាឧបសគ្គធំណាស់ណាទេសម្រាប់ឥណ្ឌា។
ឥណ្ឌាត្រូវតែលេងអស់ពីសមត្ថភាពដើម្បីយកឈ្នះកម្ពុជា។ ការឈ្នះអាចជាការជំរុញទឹកចិត្តដ៏ល្អឥតខ្ចោះដែលពួកគេត្រូវការដើម្បីដឹកនាំក្រុម ប៉ុន្តែការបាត់បង់ពិន្ទុខ្លះអាចបង្កឱ្យមានឧបសគ្គដែលមិនចាំបាច់នៅក្នុងដំណើរជម្រុះរបស់ពួកគេ។
អំពីក្រុមទាំងពីរ៖
-ឥណ្ឌា
ប្រទេសឥណ្ឌាចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីបានលេង 15 ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះ ឬក្នុងទីលានអព្យាក្រឹត។ ជំងឺរាតត្បាត COVID-19 បានបញ្ឈប់ការប្រកួតអន្តរជាតិក្នុងដីមិនឲ្យកើតឡើង ប៉ុន្តែអារម្មណ៍ធម្មតាបានក់ឡើងវិញមានន័យថា ឥណ្ឌាអាចលេងនៅលើទីលានប្រកួតម្តងទៀត។
ពួកគេនឹងលេងនៅកីឡដ្ឋាន Salt Lake Stadium ក្នុងទីក្រុង Kolkata ដែលពួកគេបានលេងការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេ — ស្មើ 1-1 ជាមួយប្រទេសបង់ក្លាដែស។ ដូចគ្នានេះដែរ លើកនេះ ពួកគេក៏ប្រឈមមុខនឹងក្រុមដែលមានចំណាត់ថ្នាក់ទាបជាងពួកគេនៅក្នុងFIFA ។
ការចាញ់ហ្សកដានីក្នុងមិត្តភាពនាពេលថ្មីៗនេះមិនបានបង្កគ្រោះមហន្តរាយមុនការប្រកួតជម្រុះឡើយ។ ហ្ស៊កដានីគឺជាក្រុមដែលមានគុណភាពច្រើនជាងក្រុមទាំងអស់ក្នុងពូល។ ប៉ុន្តែ Stimac ស្ថិតនៅក្រោមសម្ពាធក្នុងការដឹកនាំក្រុមរបស់គាត់ឱ្យលេងបានល្អនិងទទួលបានលទ្ធផលល្អជាងនេះ។ សម្រាប់ឥណ្ឌា ដើម្បីឈរកំពូលតារាងក្នុងពូល ការឈ្នះគឺជាការចាំបាច់ដាច់ខាត។ ឥណ្ឌាត្រូវបញ្ចេញថាមពលរបស់ខ្លួន នៃហ្វូងអ្នកគាំទ្រ ដើម្បីបង្កើតការសម្តែងដ៏គួរឲ្យភ្ញាក់ផ្អើលទល់នឹងកម្ពុជា។ នោះរាប់បញ្ចូលទាំងការលេងដ៏ក្លាហាន ក្បួនវាយលុកបាល់ទាត់ និងការទទួលបានជ័យជម្នះដ៏មានឥទ្ធិពល ដើម្បីបង្កើនកម្រិតទំនុកចិត្តនៅក្នុងក្រុម។
-កម្ពុជា
កម្ពុជាបានត្រឹមវគ្គជម្រុះជុំចុងក្រោយ AFC Asian Cup ម្តងគត់ក្នុងប្រវត្តិ៦០ឆ្នាំរបស់ពួកគេ ហើយតាំងតែកាលពី 50 ឆ្នាំមុននៅឆ្នាំ 1972 នៅពេលដែលពួកគេបានបញ្ចប់ទីចំណាត់ថ្នាក់លេខ 4! តាំងពីពេលនោះមក ពួកគេមិនដែលឆ្លងផុតវគ្គជម្រុះឡើយ។ ជាការពិត ជោគជ័យធំៗរបស់ពួកគេទាំងអស់បានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ 1970 ។ ពួកគេបានឈ្នះការប្រកួត Korea President’s Cup ក្នុងឆ្នាំ 1973 និងពានរង្វាន់ South Vietnam Independence Cup ក្នុងឆ្នាំ 1972។ កំណត់ត្រារបស់ពួកគេទល់នឹងឥណ្ឌាក៏មើលទៅមិនអស្ចារ្យដែរ។ ជម្រើសជាតិកម្ពុជា ធ្លាប់ប្រកួតជាមួយឥណ្ឌា៥ដង ចាញ់៤ដង និងឈ្នះ១ដង។
ប៉ុន្តែអ្នកចម្បាំងអង្គរបានរកឃើញនូវគោលបំណងថ្មីមួយក្រោមរបបដឹកនាំថ្មី។ លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់ពួកគេ គឺជាអតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញ ដែលបានលេងឱ្យក្លឹប AC Milan ក្នុងអាជីពរបស់គាត់។ គ្រូបង្វឹកជនជាតិជប៉ុន Ryu Hirose ជាអ្នកមានបទពិសោធន៍ក្នុងការប្រកួតជាដៃស្ដាំរបស់គាត់។
កម្ពុជាបានយកឈ្នះទីម័រខាងកើតក្នុងការប្រកួតតែមួយគត់ក្នុងឆ្នាំ២០២២ មុនការប្រកួតជម្រុះនេះ។ ពួកគេដឹងពីគោលជំហររបស់ពួកគេក្នុងការធ្វើជាក្រុមមិនសូវល្អក្នុងការប្រកួតជម្រុះ។ ប៉ុន្តែកម្ពុជានឹងមិនបោះបង់ការប្រកួតនោះទេ ហើយអាចនឹងផ្ទុះឡើងជាមួយនឹងការភ្ញាក់ផ្អើល ប្រសិនបើគេប៉ាន់ស្មានមិនដល់។
ព្យាករណ៍រូបមន្តលេងរបស់ឥណ្ឌា Vs កម្ពុជា
ក្រុមខ្លាខៀវឥណ្ឌានឹងមានអវត្តមានកីឡាករគួរឱ្យកត់សម្គាល់មួយចំនួនសម្រាប់ការប្រកួតទល់កម្ពុជា។ Rahul Bheke ត្រូវអវត្តមានក្នុងការប្រកួតដំបូង ខណៈ Lalengmawia នឹងមិនចូលរួមក្នុងការប្រកួតជម្រុះនេះទេ។ Ritwik Das កើតជំងឺអុតមាន់ ហើយត្រូវបានជំនួសដោយកីឡាករ Deepak Tangri ខ្សែប្រយុទ្ធ Liston Colaco កំពុងជួបបញ្ហារបួសបន្តិចបន្តួច ប៉ុន្តែត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំសម្រាប់ការប្រកួតនេះ។ Chinglensana Singh ក៏អាចលេងបានដែរបន្ទាប់ពីជាសះស្បើយពីការសន្លប់។ ឥណ្ឌាគួរតែលេងទម្រង់វាយលុកបន្ថែមទៀតសម្រាប់ហ្គេមនេះ ដែលជាអាចជាទម្រង់ 4-3-3 ។
កីឡាករជួរមុខក្នុងតំបន់ប្រយុទ្ធទាំង 3 គួរតែមាន Liston និង Sunil Chhetri ខណៈ Manvir Singh អាចទទួលបានកន្លែងមួយក្នុង១១នាក់ដំបូងដោយសារតែបទពិសោធន៍របស់គាត់ក្នុងការលេងនៅកីឡដ្ឋាន Salt Lake ។ ខ្សែបម្រើគួរតែរួមបញ្ចូល Anirudh Thapa, Sahal Abdul Samad និង Suresh Singh ដែលជាកីឡាករមានថាមពល ក៏ដូចជាការច្នៃប្រឌិតលើទីលាន។
កម្ពុជា
កម្ពុជាបានធ្វើដំណើរជាមួយក្រុមកីឡាករ២៣នាក់សម្រាប់ការប្រកួតជម្រុះ AFC Asian ខាងមុខ។ កីឡាករដែលមានបទពិសោធន៍ច្រើនជាងគេគឺខ្សែបម្រើ សុះ ស៊ូហាណា ដែលបង្ហាញខ្លួនជាអន្តរជាតិជាង ៦០ លើក។ ក្រុមកម្ពុជាលេងទម្រង់វាយលុក ៤-៣-៣ ក្រោមការដឹកនាំបច្ចុប្បន្ន។ នៅទីនោះ ពិតណាស់អាចមានការផ្លាស់ប្តូរចំពោះការរៀបចំ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងក្រុមខ្លាំងជាងខ្លួនដូចជា ប្រទេសឥណ្ឌាដែ៣លលេងនៅក្នុងទឹកដីរបស់ខ្លួន។
កម្ពុជាអាចប្រើប្រាស់ទម្រង់វាយបក ឬក៏ប្រើប្រាស់ទម្រង់លេងការពារខ្លាំងហើយវាយបកលឿនៗ។
ទស្សន៍ទាយជម្រើសសំបូងរបស់ឥណ្ឌា៖ Gurpreet Singh Sandhu (GK), Pritam Kotal, Sandesh Jhingan, Anwar Ali, Subhasish Bose; Suresh Singh, Anirudh Thapa, Sahal Abdul Samad; Manvir Singh, Liston Colaco; Sunil Chetri។
ទស្សន៍ទាយជម្រើសសំបូងរបស់កម្ពុជា: កែវ សុខសិលា (GK); កុក បូរីស , ទេស សម្បត្តិ, សឿយ វិសាល(C), កែន ចាន់សុភ័ក្រ; ធារី ប៊ីន, អន ចាន់ប៉ូលីន, សុះ ស៊ូហាណា; ម៉ាត់ នរុន, កែវ សុខផេង; សៀង ចន្ធា.
កីឡាករដែលគួរឱ្យចាប់អារម្មណ៍់
Liston Colaco (ឥណ្ឌា)
Liston Colaco កំពុងបង្ហាញខ្លួនដ៏លេចធ្លោសម្រាប់ខ្លួនគាត់ដែលត្រូវបានទទួលស្គាល់ថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Sunil Chhetri សម្រាប់បាល់ទាត់ឥណ្ឌា។ ខ្សែបម្រើស្លាបមកពីក្លិប ATK Mohun Bagan មានទម្រង់លេងល្អក្នុងមួយឆ្នាំចុងក្រោយនេះ។ ក្នុងយុទ្ធនាការ Indian Super League (ISL) រូបគេស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ 6 ដង។ គាត់ក៏បានស៊ុតបញ្ចូលទីបានចំនួន 4 គ្រាប់នៅក្នុងយុទ្ធនាការវគ្គចែកពូលនៃ AFC Cup របស់ ATKMB រួមទាំងបញ្ជូនបាល់ផងដែរ។
អ្នកវិភាគយល់ថា កីឡាកររូបនេះនឹងបង្ហាញភាពលេចធ្លោក្នុងជំនួបជាមួយកម្ពុជា ជាពិសេសពេលរូបគេចាប់ដៃគូជាមួយរៀមច្បង Sunil Chhetri ក្នុងតំបន់ប្រយុទ្ធ។
សៀង ចន្ធា (កម្ពុជា)
កម្ពុជាមានកីឡាករវ័យក្មេងរបស់ខ្លួនក្នុងវ័យ១៩ឆ្នាំ សៀង ចន្ថាដែលជាកីឡាករប្រកបដោយថាមពល។ កីឡាករវ័យជំទង់រូបនេះបានដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនមួយរយៈមកហើយ ដោយបានបង្ហាញខ្លួនចំនួន 18 លើករួចមកហើយតាំងពីក្មេង។ ថ្វីត្បិតតែគាត់មានកម្ពស់1.65ម៉ែត្រក៏ដោយ ក៏ចន្ធាមានជំនាញផ្សេងទៀតជាអាវុធរបស់គាត់។
កីឡាករវ័យ 19 ឆ្នាំគឺជាកីឡាកររហ័សរហួនដែលអាចទាញខ្សែការពារចេញពីទីតាំង និងបង្កើតបញ្ហាដល់ខ្សែការពារជាមួយនឹងជំនាញរបស់គាត់ដោយការអូសបាល់។ គាត់ត្រូវបានតំណាងឱ្យជាតិរបស់គាត់នៅគ្រប់កម្រិតអាយុ និងទទួលបានបទពិសោធន៍អន្តរជាតិសមរម្យនៅអាយុរបស់គាត់។ សមត្ថភាពរំងាប់បាល់ របស់ចន្ធា ចលនាដែលមិនអាចទាយទុកជាមុនបាន និងទម្រង់នៃការភ្ជាប់គ្នាជាមួយមិត្តរយមក្រុម អាចធ្វើឲ្យគាត់បង្កើតបញ្ហាពិតប្រាកដសម្រាប់ខ្សែការពារឥណ្ឌា។
អ្វីដែលត្រូវរំពឹង
ឥណ្ឌាទំនងជានឹងចាប់ផ្តើមការលេងបែបវាយប្រហារ និងការផ្សងព្រេងកាន់តែខ្លាំង ខណៈដែលពួកគេក៏ត្រូវលេងដើម្បីអ្នកទស្សនាក្នុងកីឡដ្ឋានដែលជាផ្ទះរបស់ពួកគេទល់នឹងកម្ពុជា។ ក្រុម Blue Tigers មួយនេះដេលមានប្រៀមខាងកាយសម្បទា នឹងប្រើប្រាស់កម្លាំងខ្លាំង ហើយព្យាយាមបង្កើតចលនាដ៏មុតស្រួច ដោយប្រើខ្សែបម្រើដ៏ច្នៃប្រឌិតរបស់ពួកគេ ក៏ដូចជាខ្សែបម្រើស្លាបដ៏មានឥទ្ធិពល។
ម្ចាស់ផ្ទះគួរតែគ្រប់គ្រងការប្រកួត ហើយសម្លឹងរកគ្រាប់បាល់បញ្ចូលទីច្រើន។ ប៉ុន្តែកម្ពុជានឹងមិនទៅណាឆ្ងាយជាមួយនឹងការប្រយុទ្ធនោះទេ ហើយអាចមានបញ្ហាគ្រប់ពេលបើប្រហែស។ ជម្រើ់សជាតិកម្ពុជាត្រូវបានគេដឹងថា មានគ្រោះថ្នាក់ក្នុងវាយបករហ័ស និងរឹងការពារ។យុទ្ធសាស្រ្តការពារច្រើននឹងបង្ហាញភាពធន់នឹងការលំបាកខ្លាំងសម្រាប់ឥណ្ឌា។
ការប្រកួតរវាង ឥណ្ឌា និងកម្ពុជា នឹងធ្វើឡើងនៅកីឡដ្ឋាន Salt Lake Stadium, Kolkata នៅថ្ងៃពុធ ទី៨ ខែមិថុនា វេលាម៉ោង ៨:៣០នាទីយប់ IST។ វានឹងអាចមើលបាននៅលើបណ្តាញ Star Sports និងចាក់ផ្សាយតាមរយៈ Hotstar និង Jio TV។ នៅកម្ពុជាការប្រកួតនេះអាចទស្សនាបានតាមរយៈទូរទស្សន៍ BTV News៕