Anthony Martial បានបង្ហើបថាការស៊ុតបញ្ចូលទី២គ្រាប់របស់គាត់សមតែទទួលបាន៣ពិន្ទុសម្រាប់ Manchester United ដែលទល់នឹង Manchester City ។
កីឡាករសញ្ជាតិបារាំងដែលស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការចាញ់ 6-3 បានបង្ហើបថា៖« ប្រាកដណាស់ ខ្ញុំសុខចិត្តមិនបានស៊ុតបញ្ចូលទី បើជួយក្រុមឈ្នះការប្រកួតនេះ ប៉ុន្តែវាតែងតែល្អក្នុងការត្រលប់មកលើវាលស្មៅ និងស៊ុតបញ្ចូលទីឡើងវិញ»។
និយាយបន្ថែមទៅកាន់ Canal+ គាត់បាននិយាយថា៖«យើងពិតជាខកចិត្តណាស់។ នោះមិនមែនជាអ្វីដែលយើងចង់ធ្វើនោះទេ ប៉ុន្តែលទ្ធផលនេះគឺជាលទ្ធផលមួយ ហើយយើងនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីត្រលប់មកវិញសម្រាប់ការប្រកួតបន្ទាប់»។
«យើងបានចាប់ផ្តើមការប្រកួតយ៉ាងលំបាក ហើយបន្ទាប់មកពួកគេពិតជាមានប្រសិទ្ធភាពជាមួយនឹងឱកាសដែលពួកគេមាន។ វាពិតជាស្មុគស្មាញ ប៉ុន្តែវាដូចនោះ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់»។
កីឡាករវ័យ 26 ឆ្នាំបានបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងតែពីរលើកប៉ុណ្ណោះក្នុងរដូវកាលនេះដោយសាររបួសសរសៃពួរ និង Achilles។ គាត់នឹងត្រូវលេងឡើងវិញ សម្រាប់ការប្រកួតក្រៅដីជាមួយ Omonia Nicosia ក្នុងពាន Europa League និង Evertonក្នុង PL នៅសប្តាហ៍នេះ។
United ធ្វើដំណើរទៅកាន់ប្រទេស Cyprus សម្រាប់ការប្រកួតវគ្គចែកពូល Europa League ជាលើកទីបីរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ មុនពេលត្រូវជួបជាមួយ Everton នៅកីឡដ្ឋាន Goodison Park នៅល្ងាចថ្ងៃអាទិត្យ។ ក្នុងអាជីពនៅ Man Utd rbsកីឡាករ Martial បានស៊ុតបញ្ចូលទីក្រុម Everton ច្រើនជាងក្រុមផ្សេងទៀតដែលសរុបដល់ទៅ៧គ្រាប់។
ប្រភព៖ Canal+