ads
ads
Hazard ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់ថា​មិនសមជាប់ជម្រើសជាតិ​លេង​ក្នុងព្រឹត្តិការណ៍ World Cup
១៦-វិច្ឆិកា-២០២២

អ្នកគាំទ្រមួយចំនួនជឿថា Eden Hazard មិនសមនឹងត្រូវបានកោះហៅសម្រាប់ World Cup ដោយជម្រើសជាតិបែលហ្សិក បើពិចារណាលើកំណត់ត្រាមិនល្អរបស់គាត់នៅ Madrid ។

ឆ្លើយតបទៅនឹងសំណួរនេះ ខ្សែ​ប្រយុទ្វ័យ៣១ឆ្នាំ​បាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​មើល​ទៅ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​មិន​សម​នឹង​លេង​ទេ»។

«ប៉ុន្តែ​បើ​មើល​ទៅ​ក្នុង​រយៈ​ពេល 15 ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​សម​នឹង​ទទួល​បាន​វា ហើយ​ខ្ញុំ​មិន​បាន​ក្លាយ​ទៅ​ជា​គ្មាន​ប្រយោជន៍​ទេ ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រិះ​គន់​ទេ។ ខ្ញុំ​មិន​សង្ស័យ​លើ​ខ្លួន​ឯង​ទេ ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​ចូល​រួម​ចំណែក​អ្វីបាន»។

Si demain je peux le faire venir à Madrid...": Eden Hazard déclare sa  flamme à un international français - RTL sport

កីឡាករវ័យ 31 ឆ្នាំរូបនេះបានលេងត្រឹមតែ 229 នាទីប៉ុណ្ណោះក្នុងការប្រកួតចំនួន 6 សម្រាប់ក្រុម Madrid ក្នុងរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីបានមួយគ្រាប់ និង Assist មួយ។

ប្រភព៖ Madrid Universal

ads
ads