ថ្លែងទៅកាន់ TNT Sports Fred បាននិយាយថា «ខ្ញុំដឹងថាខ្ញុំមិនមែនជាកីឡាករល្អបំផុត បច្ចេកទេសបំផុត ប៉ុន្តែខ្ញុំផ្តល់ឈាមស្រស់ និងជីវិតរបស់ខ្ញុំរាល់ពេលដែលខ្ញុំនៅលើទីលាន»។
“ដូចដែលយើងរាល់គ្នានិយាយនៅប្រទេសប្រេស៊ីលអញ្ចឹង ខ្ញុំគឺជាអ្នកដេញព្យ៉ាណូឱ្យសិល្បករច្រៀងអញ្ចឹង។ អ្នកគាំទ្រខ្លះចូលចិត្តខ្ញុំ ហើយអ្នកផ្សេងទៀតមិនចូលចិត្ត។ ប៉ុន្តែបាល់ទាត់គឺបែបនោះ អ្នកត្រូវរៀនទប់ទល់នឹងការរិះគន់»។
“ខ្ញុំស្តាប់ការរិះគន់ក្នុងន័យស្ថាបនា ប្រាកដណាស់ ប៉ុន្តែមានការរិះគន់ច្រើន ដើម្បីបន្ទាបបន្ថោកអ្នក វាជាការងាយស្រួលក្នុងការចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងសរសេរអ្វីដែលពោរពេញដោយការស្អប់ខ្ពើម”។
ទោះបីជាលោក Ole Gunnar Solskjaer តែងតែទទួលរងការរិះគន់ចំពោះការជ្រើសរើស Fred ក៏ដោយ ក៏កីឡាករប្រេស៊ីលរូបនេះនៅតែជាកីឡាករសំខាន់ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick ។
ទោះជាយ៉ាងណាក៏ដោយ ការសង្ស័យនៅតែមាន លើលទ្ធភាពដែល Manchester United ប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតជាមួយនឹងខ្សែបម្រើកណ្តាលរបស់ Fred និង Scott McTominay ក្នុងតំបន់បម្រើការពារ។