ខ្សែបម្រើប្រយុទ្ធ Thomas Muller របស់ Bayern Munich ជឿជាក់ថា គេល្អជាង Lionel Messi ត្រង់ចំណុច បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
Thomas Müller is the first Bayern Munich player to record 15+ assists in a single Bundesliga season since Opta began data collection 15 years ago.
The assist king. ? pic.twitter.com/SmD2Goqyqf
— Squawka Football (@Squawka) February 29, 2020
កីឡាករសញ្ជាតិអាល្លឺម៉ង់ដែលមានវ័យ៣២ឆ្នាំខាងលើ គឺ ជាកម្លាំងស្នូលមិនអាចខ្វះបានរបស់ Bayern Munich បន្ទាប់ពីរូបគេធ្លាប់បង្ហាញខ្លួនសរុបចំនួន៦១០ប្រកួត ក្នុងនោះគេអាចរកគ្រាប់បាល់បាន២២៣គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមបញ្ចូលទីរហូតដល់ទៅ២៣៨ដងឯណោះ។
Muller បាននិយាយថា៖«ប្រសិនបើអ្នកក្រឡេកទៅមើលស្ថិតិបីឆ្នាំមុន ខ្ញុំល្អជាង Messi ទាក់ទងនឹងការបញ្ជូនបាល់។ វា ជា ការ ជំរុញ ទឹកចិត្ត ដ៏ ធំ មួយ សម្រាប់ ខ្ញុំ ក្នុង ការ ប្រកួត ប្រជែង ជាមួយ នឹង កីឡាករ ល្អ បំផុត ក្នុង ពិភពលោក។ ខ្ញុំចាប់ផ្តើមធ្វើបែបនេះតាំងពីឆ្នាំ២០១០មកម្លេះ»៕