លោក Park Hang-seo ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិវៀតណាម បានសម្រេចចិត្តជាផ្លូវការសម្រាប់ការជ្រើសរើសកីឡាករលើសអាតយុចំនួន ៣នាក់ ដើម្បីជួយក្រុមក្នុងព្រឹត្តិការណ៍ Sea Games ខាងមុខនេះ។
វៀតណាម ក្នុងនាមជាម្ចាស់ផ្ទះ ស្ថិតនៅក្នុងពូល A ជាមួយក្រុមជម្រើសជាតិហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និង ទីម័រខាងកើត។ ងាកមកកាន់កីឡាករលើសអាយុដែលលោក Park បានជ្រើសរើសនោះ Do Hung Dung(២៨ឆ្នាំ)លេងក្នុងតំណែងខ្សែបម្រើ, Nguyen Hoang Duc (២៤ឆ្នាំ)លេងក្នុងតំណែងខ្សែបម្រើ និងខ្សែប្រយុទ្ធ Nguyen Tien Linh (២៤ឆ្នាំ) ៕