ads
(English) HSC៖ រកឃើញក្រុមទ្បើងទៅវគ្គ៨ក្រុមចុងក្រោយ ខណៈដែលក្រុមមកពីថ្នាក់ខេត្តធ្លាក់អស់ហើយ
២០-កុម្ភៈ-២០២៥

(English) ការប្រកួតប្រជែងពានរង្វាន់លំដាប់ទី ២ របស់កម្ពុជា ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤-២៥ បានបញ្ចប់វគ្គ ១៦ ក្រុមចុងក្រោយហើយ ខណៈដែលក្រុមមកពីថ្នាក់ខេត្តធ្លាក់ទាំងអស់ក្នុងវគ្គនេះ។ ក្នុងនោះក្រុមទាំង៨រួមមាន៖ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, គិរីវង់សុខសែនជ័យ និងអាយអេសអាយ ដង្កោសែនជ័យ។ ចំណែកឯក្រុមមកពីថ្នាក់ខេត្ត សមាគមកីឡាបាល់ទាត់ខេត្តកែប, មន្ទីរ អយក ខេត្តត្បូងឃ្មុំ, ឈើតុំខេត្តពោធិ៍សាត់, ឡាយអុិនឃីង ខេត្តសៀមរាប និងមន្ទីរ អយក ខេត្តកំពង់ចាម បានធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយអស់ហើយ។

នៅវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមដែលយកឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើងរួមមាន៖

  • ភ្នំពេញក្រោន ៩-០ ឈើតុំខេត្តពោធិ៍សាត់
  • វិសាខា ៧-០ ឡាយអុិនឃីង ខេត្តសៀមរាប
  • កងយោធពលខេមរភូមិន្ទ ៦-៣ អង្គរថាយហ្គឺរ
  • បឹងកេត ១៦-១ មន្ទីរ អយក ខេត្តកំពង់ចាម
  • ណាហ្គាវើលដ៍ ៣-១ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
  • អាយអេសអាយ ដង្កោសែនជ័យ ៦-២ មន្ទីរ អយក ខេត្តត្បូងឃ្មុំ 
  • Life FC ២-៥ គិរីវង់សុខសែនជ័យ
  • ព្រះខ័នរាជស្វាយរៀង ២០-០ សមាគមកីឡាបាល់ទាត់ខេត្តកែប

សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារតំណែងជើងឯក ត្រូវប៉ះគ្នាជាមួយនឹងគិរីវង់សុខសែនជ័យ, ក្រុមរងជើងឯករង ភ្នំពេញក្រោន ប៉ះណាហ្គាវើលដ៍, បឹងកេត ប៉ះអាយ អេស អាយ ដង្កោសែនជ័យ និងវិសខា ប៉ះកងយោធពលខេមរភូមិន្ទ។  គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង ជាក្រុមឈ្នះពានរង្វាន់សម្តេចថ្នាក់ជាតិច្រើនជាងគេរហូតដល់ទៅ៥ដងឯណោះ ខណៈដែលវិសាខា និងកងយោធពលខេមរភូមិន្ទ ឈ្នះ៣ដងដូចគ្នា, ភ្នំពេញក្រោន ឈ្នះ២ដង ក៏ដូចជាបឹងកេត, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ និងខេមរាកីទ្បា ឈ្នះមួយក្រុមមួយលើក ចាប់តាំងពីបង្កើតពានរង្វាន់ខាងលើនេះទ្បើងនៅឆ្នាំ២០០៧ មកម្ល៉េះ៕

ads