Manchester United បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Marcel Sabitzer ពី Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់រដូវក្តៅកាលពីព្រឹកមិញ។
ការផ្ទេរនេះត្រូវបានកើតឡើង បន្ទាប់ពី Christian Eriksen ត្រូវនៅក្រៅទីលានរហូតដល់ខែឧសភាបន្ទាប់ពីរងរបួសកជើងពេលប៉ះ Reading ។ Sabitzer ក៏ស្ថិតនៅលើរ៉ាដារបស់ United កាលពីរដូវក្តៅមុន ហើយក្លឹបបានឃើញឱកាសសម្រាប់ការផ្លាស់ប្តូរខ្ចីជើង។
កីឡាករអូទ្រីសអាចលេងក្នុងតំបន់ការពារកណ្តាល និងខ្សែបម្រើប្រយុទ្ធ ខណៈក៏មានសមត្ថភាពលេងជាខ្សែបម្រើប្រយុទ្ធ។ ពេលខ្លះ Sabitzer ត្រូវបានគេដាក់ពង្រាយចុះក្រោមខាងស្លាបស្តាំផងដែរ។
ដូច្នេះតើវាមានន័យយ៉ាងណាសម្រាប់ Ten Hag ហើយតើគាត់អាចរៀបក្រុមរបស់គាត់ជាមួយនឹងការមកដល់របស់ Sabitzer យ៉ាងដូចម្តេច? នេះគឺជាជម្រើសមួយចំនួន៖
ជម្រើសទី១៖ នៅក្នុងទម្រង់ 4-1-2-3 Sabitzer អាចចាប់ដៃគូជាមួយ Bruno លេងជាខ្សែបម្រើប្រយុទ្ធច្រើនជាង ខណៈ Casemiro ផ្តល់ការបិទបាំងក្នុងតំបន់ការពារកណ្ដាល
ជម្រើសទី ២៖ Ten Hag ក៏មានជម្រើសក្នុងការលេងទម្រង់អភិរក្សបន្ថែមទៀតដោយដាក់ Sabitzer ជួយ Casemiro ក្នុងតំបន់បម្រើការពារ ខណៈដែល Bruno ដើរតួជា CAM ។
ជម្រើសទី ៣៖ ជម្រើសទី 3 គឺជាជម្រើសដែលមិនទំនងប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់តែជួយឱ្យមើលឃើញពីភាពប៉ិនប្រសប់របស់ Sabitzer តែប៉ុណ្ណោះ ខណៈដែលគាត់ថែមទាំងអាចលេងនៅស្លាបស្តាំក្នុងទម្រង់ 4-4-2 ដូច Ji-Sung Park បានធ្វើនៅក្នុងក្រុមរបស់លោក Sir Alex Ferguson ។
តើអ្នកគិតថា Sabitzer ស័ក្តិសមបំផុតក្នុងការលេងនៅ Man United ត្រង់ណា? អនុញ្ញាតឱ្យយើងដឹងនៅក្នុងមតិយោបល់!
ប្រភព៖ Tribuna.com