កីឡាករ Cristiano Ronaldo ប្រហែលជាត្រូវបោះបង់ចោលនូវប្រាក់ចំនួន 1 លានផោន ពីប្រាក់ឈ្នួលរបស់គាត់ដែលជាការផាកពិន័យសម្រាប់ការដើរចេញពីកៅអីបម្រុង មុនពេលចប់ការប្រកួតជាមួយនឹងក្រុម Tottenham Hotspur ។
នេះបើតាមសារព័ត៌មាន Daily Star ដែលបានអះអាងថា Erik ten Hag មិនពេញចិត្តនឹងការមិនគោរពរបស់ Ronaldo លើក្រុម Manchester United។ ជាលទ្ធផល អ្នកចាត់ការរូបនេះមានបំណងចង់ដកប្រាក់ឈ្នួលរបស់គាត់សម្រាប់រយៈពេល 2 សប្តាហ៍ ដែលស្មើនឹង 1 លានផោន។
កីឡាករវ័យ 37 ឆ្នាំនឹងមិនចូលរួមក្នុងក្រុមដើម្បីជួប Chelsea ដូចការបញ្ជាក់របស់ក្លឹបកាលមីម្សិលមិញ។ ជាមួយនឹងទីផ្សារដោះដូរកីឡាកររដូវរងារខិតជិតមកដល់ វាអាស្រ័យលើ United ក្នុងការស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍សម្រាប់ Ronaldo។
ប្រភព៖ MEN