Liverpool នៅតែមានឱកាសឈ្នះពាន៤ក្នុងមួយរដូវកាល បន្ទាប់ពីបានឈ្នះ League Cup និង FA Cup ក៏ដូចជាឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League និងតាមពីក្រោយ Manchester City នៅ Premier League ។ កិត្យានុភាពដែលភ្ជាប់មកជាមួយការប្រកួតប្រជែងលើគ្រប់វិស័យ និងការលើកពាន យុទ្ធនាការឆ្នាំ 2021/22 របស់ហង្សក្រហមបានទទួលប្រាក់រង្វាន់យ៉ាងច្រើនផងដែរ។
នៅទីនេះ យើងនឹងទម្លាយឱ្យច្បាស់ថាតើប្រាក់រង្វាន់ប៉ុន្មានដែល Liverpool ប្រមូលបានរួចហើយ និងប្រាក់រង្វាន់សរុបរបស់ពួកគេសម្រាប់រដូវកាលនេះគួរតែបញ្ចប់ដោយរបៀបណា។
តើ Liverpool រកបានប្រាក់រង្វាន់ប៉ុន្មានក្នុង FA Cup ឆ្នាំ 2021/22?
WE ARE THE #EmiratesFACup WINNERS!!!!!!! pic.twitter.com/eZMe5IRbB2
— Liverpool FC (@LFC) May 14, 2022
Liverpool រកបាន 1.6 លានអឺរ៉ូរួចហើយមុនការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រ ខណៈដែលមានភាគហ៊ុន 1.8 លានផោននៅ Wembley ។ តាមរយៈការឈ្នះពានរង្វាន់នេះ ប្រាក់រង្វាន់សរុបរបស់ Liverpool សម្រាប់ការប្រកួត FA Cup របស់ពួកគេបានកើនឡើងដល់ 3.4 លានផោន។
តើ Liverpool រកបានប្រាក់រង្វាន់ប៉ុន្មានក្នុងពាន Carabao Cup 2021/22?
ជាមួយនឹងពានរង្វាន់ Carabao Cup ចំនួនប្រាក់រង្វាន់គឺទាបជាង FA Cup យ៉ាងខ្លាំង។ ទឹកប្រាក់សរុបសម្រាប់ការប្រកួតទាំងមូលគឺត្រឹមតែ 1 លានផោនប៉ុណ្ណោះ ហើយអ្នកឈ្នះទទួលបានត្រឹមតែ 100,000 ផោនប៉ុណ្ណោះ។
តើ Liverpool នឹងរកបានប្រាក់រង្វាន់ប៉ុន្មានសម្រាប់ Premier League 2021/22?
ប្រាក់នៅក្នុង Premier League ត្រូវបានចែកចាយដោយផ្អែកលើចំណែកស្មើគ្នានៃសិទ្ធិទូរទស្សន៍ក្នុងស្រុក និងអន្តរជាតិ និងចំណូលពីពាណិជ្ជកម្មកណ្តាល ខណៈដែលភាពខុសគ្នាដែលកើតឡើងតាមរយៈការទូទាត់ថ្លៃសេវាក្រៅប្រទេស និងថ្លៃសេវាក្នុងស្រុក ដោយផ្អែកលើចំនួនដងដែលក្រុមនីមួយៗត្រូវបានទូរទស្សន៍ផ្សាយផ្ទាល់។ ប្រសិនបើ Liverpool បញ្ចប់នៅលើកំពូលតារាង Premier League ពួកគេនឹងរកបាន 44 លានផោនក្នុងការទូទាត់សមិទ្ធិផល ខណៈដែលចំណាត់ថ្នាក់លេខ 2 នឹងមានចំនួន 41.8 លានផោន។ ដោយបន្ថែមធាតុទាំងអស់នៃការទូទាត់នៅ Premier League Sporting Intel បានប៉ាន់ប្រមាណថា Liverpool នឹងទទួលប្រាក់ 160.9 លានផោន ប្រសិនបើពួកគេបន្តនៅទីពីរក្នុងរដូវកាលនេះ។
តើ Liverpool នឹងរកបានប្រាក់រង្វាន់ប៉ុន្មានសម្រាប់ Champions League ឆ្នាំ 2021/22?
ប្រាក់រង្វាន់កាន់តែច្រើនត្រូវបានផ្តល់ឱ្យក្នុងក្របខ័ណ្ឌ Champions League ដោយផ្អែកលើចំនួនក្រុមដែលឡើងមកលេងនៅវគ្គខ្ពស់ៗ និងចំនួនឈ្នះ និងស្មើដែលពួកគេប្រមូលបានពេលលេងម្ដងតាបពីវគ្គជម្រុះក្នុងពូលដល់វគ្គដែលពួកគេលេងចុងក្រោយ។ វគ្គជម្រុះក្នុងពូលមានន័យថាក្រុមនីមួយៗទទួលបាន 15.6 លានអឺរ៉ូ ហើយបន្ទាប់មកក្នុងវគ្គចែកពូល UEFA ចំណាយ 2.8 លានអឺរ៉ូសម្រាប់ការឈ្នះនីមួយៗ ហើយ Liverpool ឈ្នះរាល់ការប្រកួត ខណៈពេលដែលការលេងតាមពូលរបស់ពួកគេបានបន្ថែម 69.5 លានអឺរ៉ូទៀត។
សរុបមកទល់ពេលនេះគឺ 85.1 លានអឺរ៉ូ ខណៈពេលដែលនឹងមាន 4.5 លានអឺរ៉ូទៀត ប្រសិនបើហង្សក្រហមឈ្នះវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Real Madrid ដែលនឹងមាន 89.6 លានអឺរ៉ូ ឬ 76 លានផោន។ លុយនេះមិនទាន់គិតគិតអំពីលុយពេលផ្សាយក្នុងទូរទស្សន៍ និងប្រាក់មេគុណផ្សេងៗទៀត ដូច្នេះប្រាក់ចំណូលចុងក្រោយរបស់ Liverpool ពី Champions League នឹងខ្ពស់ជាងនេះ។
ដូច្នេះ តើប្រាក់រង្វាន់សរុបរបស់ Liverpool សម្រាប់រដូវកាល 2021/22 គឺជាអ្វី?
បើបន្ថែមប្រាក់រង្វាន់ FA Cup 3.4 លានផោន ប្រាក់ 0.1 លានផោននៃពាន Carabao Cup, ប្រាក់រង្វាន់ចំនួន 41.8 លានផោននៃក្របខ័ណ្ឌ Premier League សម្រាប់ការបញ្ចប់ចំណាត់ថ្នាក់ទី២ និង 76 លានផោនប្រសិនបើ Liverpool អាចឈ្នះពានរង្វាន់ Champions League ពួកគេនឹងទទួលបានសរុប 121.3 លានផោនសម្រាប់រដូវកាល 2021/22 ហើយនេះគ្រាន់តែជាប្រាក់រង្វាន់ដេលលេងក្នុងពានរង្វាន់នានាប៉ុណ្ណោះ។
នៅសល់ប្រាក់រង្វាន់ជាច្រើនទៀតពី សិទ្ធិផ្សាយក្នុងទូរទស្សន៍ដែលនៅសល់ពី Champions League និង Premier League ដែលនឹងមានចំនួនប្រហែលបីប្រកួត។ នេះក៏មិនរាប់បញ្ចូលប្រាក់ចំណូលពីសំបុត្រ និងថ្ងៃប្រកួតពីគ្រប់ការប្រកួតដែល Liverpool បានលេងដែរ ដែលនឹងមានសារៈសំខាន់ចាប់តាំងពីក្រុមរបស់ Klopp មានសិទ្ធិគ្រប់ប្រកួតដែលអាចលេងបានក្នុងឆ្នាំនេះ៕