ថ្លែងតាមវិទ្យុ talkSPORT លោក Martin Keown បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍ថា Pierre-Emerick Aubameyang គឺជាកីឡាករលំដាប់កំពូលម្នាក់ ដែលគ្រាប់បាល់ទាំង 13 គ្រាប់ដែលគាត់បានស៊ុតបញ្ចូលទីនៅ Barcelona គឺគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការធានាបាននូវការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League ម្តងទៀត»។
“គាត់មានបញ្ហាមួយជាមួយ Mikel Arteta ប្រសិនបើអ្នកក្រឡេកមើលអាជីពរបស់គាត់ ប៉ុន្តែជាទូទៅគាត់មានភាពលេចធ្លោខ្លាំងនៅចំពោះមុខ និងការរកគ្រាប់បាល់ ខ្ញុំគិតថាគាត់ជាតួអង្គមួយដែលគ្មានបញ្ហា ក្នុងការធ្វើការជាមួយ Thomas Tuchel »។
«ជាក់ស្តែង Xavi បាននិយាយថាគាត់ជាអំណោយពីព្រះជាម្ចាស់នៅពេលដែល Aubameyang បានមក Barcelona ។ Tuchel ច្បាស់ជាដឹងពីរបៀបដើម្បីទទួលបានល្អបំផុតពីគាត់ ពួកគេមានទំនាក់ទំនងពិសេស ហើយ Tuchel ដឹងពីអ្វីដែល Aubameyang អាចធ្វើបាន” ។
Aubameyang បានចូលរួមជាមួយ Chelsea ជាផ្លូវការនៅថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករ បន្ទាប់ពីការចាកចេញពី Emirates បាន 9 ខែទៅ FC BARCA ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយ Chelsea ដែលជាគូប្រជែងនៅទីក្រុងឡុងដ៍របស់ Arsenal ។
អតីតប្រធានក្រុម Arsenal និងជាម៉ាស៊ីនរកគ្រាប់បាល់រូបនេះ អាចជួបជាមួយជាមួយអតីតក្រុមរបស់គាត់ នៅពេលដែលក្រុមទាំងពីរជួបគ្នានៅ Stamford Bridge ក្នុង Premier League នៅថ្ងៃទី 5 ខែវិច្ឆិកា។
ប្រភព៖ talkSPORT