Harry Maguire មានពេលមួយយប់ ដើម្បីបំភ្លេចសុបិន្តអាក្រក់នៅកីឡដ្ឋាន Wembley ខណៈដែលគាត់ត្រូវបានគេរិះគន់ជុំវិញកំហុសរបស់គាត់ក្នុងលទ្ធផលស្មើ 3-3 រវាងអង់គ្លេស និងអាល្លឺម៉ង់កាលពីយប់មិញ។
ឥឡូវនេះ វាហាក់បីដូចជាខ្សែការពារកណ្តាលរបស់ Man United បានទទួលការប៉ះទង្គិចផ្លូវចិត្តបន្ថែមមួយផ្សេងទៀតនៅទីនោះ ខណៈដែលគេត្រូវបានគេប្រទះឃើញថា ចាកចេញពីកីឡដ្ឋានបន្ទាប់ពីការប្រកួតភ្លាមដោយដំណើរមិនសមទំនង(របួស)។
?Maguire se marcha cojeando de Wembley… (Southgate ha dicho que era un problema de isquiotibiales)
Maguire limps off from Wembley… (Southgate has said he had a hamstring problem)@diarioas pic.twitter.com/7jSPymuMVE
— Guillermo Rai (@GuillerRai) September 26, 2022
លោក Guillermo Rai អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Diario AS ដែលបានរាយការណ៍រឿងនេះ បានអះអាងថាលោក Gareth Southgate និយាយអំពីបញ្ហាសរសៃពួររបស់ Maguire បន្ទាប់ពីការប្រកួត។ វាមិនច្បាស់ទេថាតើការបង្ហាញខ្លួនរបស់គាត់នៅកីឡដ្ឋាន Wembley យប់មិញបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរប៉ុណ្ណាសម្រាប់ Man Utd ដោយសារបញ្ហាសុខភាពរបស់គាត់។
ក្នុងករណីណាក៏ដោយ រឿងនេះបានបង្ហាញថា គាត់នៅតែមានឱកាសស្ដួចស្ដើងក្នុងការបង្ហាញខ្លួនទល់នឹង Man City នៅថ្ងៃអាទិត្យនេះ។
ប្រភព៖ Guillermo Rai @ Twitter