ads
ads
talkSPORT៖ Harry Maguire និង Scott McTominay នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Man United
២៨-មករា-២០២៣

Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរដ៏សំខាន់ចំពោះក្រុមឈុតធំរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

យោងតាម talkSPORT បានឱ្យដឹងថា Harry Maguire និង Scott McTominay នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Old Trafford ប្រសិនបើមានសំណើត្រឹមត្រូវមកដល់។

កីឡាករទាំងពីរត្រូវបានដកចេញពីជម្រើស១១នាក់របស់ Man Unitedក្រោមការ​ដឹកនាំរបស់​លោក Erik ten Hag ហើយអាចពិចារណាអនាគតរបស់ពួកគេនៅចុងបញ្ចប់នៃរដូវកាល 2022/23 ។

បិសាចក្រហមមានការប្តេជ្ញាចិត្តថា Maguire និង McTominay នឹងមិនចាកចេញពីក្លឹបក្នុងខែមករានោះទេ ខណៈដែលពួកគេចង់អនុញ្ញាតឱ្យ Ten Hag មានជម្រើសប្រើប្រាស់ពីកៅអីបម្រុង។

ប្រភព៖ talkSPORT

ads
ads