Ten Hag បាននិយាយបន្ទាប់ពីការបរាជ័យ 3-2 នៅ Emirates ថា៖ “វាគឺជាការប្រកួតដ៏អស្ចារ្យ ការប្រកួតដែលមានចង្វាក់ច្រើន ហើយទស្សនិកជនគឺជាអ្នកឈ្នះដ៏ធំ»។
«ការប្រកួតរបស់ក្រុមកំពូលពីរ ប៉ុន្តែជាការពិតណាស់ យើងមានការខកចិត្ត នៅពេលដែលអ្នកចាញ់ការប្រកួតនេះនៅដំណាក់កាលចុងក្រោយ។ គ្រាប់បាល់ទាំងអស់ដែលយើងបានទទួលនៅថ្ងៃនេះគឺជាកំហុស វាមិនអាចកើតឡើងបានទេ»។
«សូម្បីតែសប្តាហ៍មុនក៏យើងពិបាកក្នុងការវាយបកក្នុងស្ថានភាពបែបនេះក៏ដោយ ប៉ុន្តែថ្ងៃនេះយើងរបូតគ្រាប់បាល់ទាំងបីដែលយើងអាចជៀសវាងបាន»។
“ពួកគេ [Arsenal] ល្អណាស់លើការគ្រប់គ្រងបាល់ ប៉ុន្តែយើងជាក្រុមការពារដ៏ល្អ។ មានឱកាសមិនច្រើនទេ។ ពួកយើងមានកំហុសដែលយើងមិនអាចធ្វើបាន។ ការប្រកួតនេះត្រូវបានសម្រេចដោយកំហុសតូចៗ ប៉ុន្តែក៏មានការសម្រេចចិត្តត្រូវផងដែរ។ វាជាការលំបាកក្នុងការទទួលយក ហើយយើងត្រូវរៀនពីវា»។
United បានបើកការស៊ុតបញ្ចូលទីតាមរយៈ Marcus Rashford ស៊ុតនាំមុខ ប៉ុន្តែ Nketiah និង Saka បានជួយឱ្យ Arsenal នាំមុខ មុន Martinez ស្តារភាពស្មើគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមបិសាចក្រហមបានបរាជ័យក្នុងការរក្សាមួយពិន្ទុរបស់ពួកគេក្នុងតំណាក់កាលចុងម៉ោងដែលអនុញ្ញាតឱ្យ Nketiah រកគ្រាប់បាល់ជ័យជម្នះ។
ប្រភព៖ Sky Sports តាមរយៈ Utd Report