ខ្សែបម្រើ Hakim Ziyech របស់ Chelsea បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិម៉ារ៉ុក។
Ziyech ដែលធ្លាប់បង្ហាញខ្លួន 40 ប្រកួតឱ្យម៉ារ៉ុករួចទៅហើយនោះ មិនបានបង្ហាញខ្លួនឱ្យជម្រើសជាតិចាប់តាំងពីខែមិថុនាមក ហើយឥឡូវនេះបានធ្វើឱ្យខ្លួនគាត់មិនមានសម្រាប់អនាគតដ៏ខ្លីខាងមុខ។ ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកីឡាករវ័យ ២៨ ឆ្នាំខាងលើមិនត្រូវបានកោះពីសំណាក់ក្រុមម៉ារ៉ុកសម្រាប់យុទ្ធនាការពានរង្វាន់ Africa Cup of Nations កាលពីខែមុន ហើយកាលពីឆ្នាំមុន លោក Vahid Halilhodzic ដែលជាគ្រូបង្គោលម៉ារ៉ុកបានចោទប្រកាន់ Ziyech ពីបទធ្វើជារបួសដើម្បីគេចវេសការលេងក្នុងការប្រកួតមិត្តភាព និង បានរិះគន់អាកប្បកិរិយារបស់គេទៀតផង។
Ziyech បាននិយាយថា៖«ច្បាស់ណាស់ខ្ញុំយល់ពីពួកគេ ប៉ុន្តែខ្ញុំនឹងមិនត្រលប់ទៅក្រុមជម្រើសជាតិវិញឡើយ។ វាជាការសម្រេចចិត្តចុងក្រោយរបស់ខ្ញុំ។ ខ្ញុំយល់ថា វាជាដំណឹងអាក្រក់សម្រាប់ប្រជាជនម៉ារ៉ុក ខ្ញុំអាណិតពួកគេ ហើយ នេះជាស្ថានភាពខ្ញុំនៅពេលនេះ។
នៅពេលសួរថាតើវាជាការសម្រេចចិត្តចុងក្រោយរបស់គាត់ឬអត់នោះ Ziyech បានឆ្លើយថា៖ បាទ វាជាការសម្រេចចិត្តចុងក្រោយរបស់ខ្ញុំ។
‘វាច្បាស់ណាស់! សម្រាប់ខ្ញុំនេះគឺជារបៀបដែលអ្វីៗដំណើរការនៅទីនោះ ហើយខ្ញុំកំពុងផ្តោតលើអ្វីដែលខ្ញុំកំពុងធ្វើ ហើយឥឡូវនេះអ្វីដែលខ្ញុំមាននោះគឺជាក្លឹបរបស់ខ្ញុំ”។
នៅពេលសួរថាតើគាត់មានអារម្មណ៍មិនល្អទេ បន្ទាប់ពីការសម្រេចចិត្តនោះ Ziyech បាននិយាយថា៖ ‘ពិតណាស់, អ្គ្មាននរណាសម្រេចចិត្តឈប់លេងឱ្យជម្រើសជេះាតិទាំងអារម្មណ៍សប្បាយរីករាយនោះទេ។”
“ប៉ុន្តែនៅចុងបញ្ចប់ វាគឺជាការសម្រេចចិត្តដែលអ្នកត្រូវតែធ្វើ ហើយអ្នកត្រូវតែគោរពវា ។ ដូចដែលខ្ញុំបាននិយាយកន្លងមក ខ្ញុំនឹងមិនត្រឡប់ទៅក្រុមជម្រើសជាតិវិញទេ”។
“ខ្ញុំយល់ថា [វាជាដំណឹងអាក្រក់សម្រាប់ប្រជាជនម៉ារ៉ុក] ខ្ញុំអាណិតពួកគេ នោះជាស្ថានភាពនៅពេលនេះ”។